ក្រុមការងារទទួលបន្ទុកកម្មវិធីបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្មបន្លែ-ចិញ្ចឹមមាន់-ចិញ្ចឹមកង្កែបក្នុងតង់ និងបណ្តុំអាជីវកម្មដំណាំស្រូវ | ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖
=========================
សកម្មភាពទី១៖ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះស្រង់ទិនិន័យអ្នកទិញភាគហ៊ុន ដើម្បីរៀបចំ និងចងក្រងជាឯកសារ សហគមន៍កសិកម្ម នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកចូលរួមសរុបចំនួន២៦នាក់ ស្ត្រី ១៣ នាក់។
សកម្មភាពទី២៖ ខណ្ឌរដ្ឋបាលព្រៃឈើ
លោក ទាវ ចាន់ធូ និង លោក ហង់ សុខា មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានចុះបង្វឹកបច្ចេកទេសចិញ្ចឹមមាន់ ដល់កសិករនៃសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ភូមិជ្រាបថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជជ័យ មានកសិករចូលរួមចំនួន ១៩ នាក់ ស្ត្រី១៥នាក់។
សកម្មភាពទី៣៖ ការិយាល័យផ្សព្វផ្សាយកសិកម្ម
លោកស្រី ជូ ចរិយា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយលោកស្រី សាន់ចរណៃ ភ្នាក់ផ្សព្វផ្សាយឃុំទ្រាស និងលោកស្រី រិន ស្រីវីន ភ្នាក់ងារផ្សព្វផ្សាយឃុំរលួស បានចុះតាមដានការអនុវត្តកិច្ចសន្យាទិញលក់ផលិតផលកសិកម្មក្នុងបណ្ដុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មដំណាំស្រូវ និងបណ្ដុំអាជីវកម្មកង្កែប នៅស្រុកស្វាយចេក ទទួលបានលទ្ធផលដូចខាងក្រោម៖
– បណ្ដុំអាជីវកម្មបន្លែ មានសមាជិក ៥៨គ្រួសារ នៅភូមិឃុំពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ដាំម្ទេសលក់ចេញក្នុងខែតុលាសរុប ៦,០០០គ.ក លើផ្ទៃដី ២៦៧ម៉ែត្រការ៉េ លក់ក្នុងតម្លៃ ៤,០០០៛ /គ.ក។
– បណ្ដុំអាជីវកម្មស្រូវ មានសមាជិក ៥៨គ្រួសារ នៅភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វាយចេក មានផ្ទៃដីសរុប ២,០៣០,០០០ម៉ែត្រការ៉េ ពុំទាន់ប្រមូលផលនៅឡើយទេ អាចនឹងចាប់ផ្តើមប្រមូលផលក្នុង២សប្តាហ៍ខាងមុខនេះ។
– បណ្តុំអាជីវកម្មចិញ្ចឹមកង្កែបក្នុងតង់ មានសមាជិក ៥៨គ្រួសារ ស្ថិតនៅ ឃុំស្លក្រាម ស្រុកស្វាយចេក លក់ចេញក្នុងខែតុលាសរុប ២,៣៦១គ.ក លើផ្ទៃដី ៣៧៨ម៉ែត្រការ៉េ លក់ក្នុងតម្លៃ ៦,៥០០៛ /គ.ក។