Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការបង្កើតសហគមន៍កសិកម្មថ្មី លើដំណាំស្វាយចន្ទី សម្រាប់កម្មវិធី ASPIRE-AT នៅឃុំលំទង ស្រុកអន្លង់វែង

ការបង្កើតសហគមន៍កសិកម្មថ្មី លើដំណាំស្វាយចន្ទី សម្រាប់កម្មវិធី ASPIRE-AT នៅឃុំលំទង ស្រុកអន្លង់វែង

កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖

———————————

លោកឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះរៀបចំបង្កើតសហគមន៍កសិកម្មថ្មី លើដំណាំស្វាយចន្ទី សម្រាប់កម្មវិធី ASPIRE-AT នៅភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ដែលមានសមាជិកចូលរួមសរុប១៦៤នាក់ ស្រី៨៧នាក់ ណែនាំអំពី៖

-គោលបំណងរបស់កម្មវិធី ASPIRE-AT

-អ្វីទីជាសហគមន៍កសិកម្ម  ការផ្សព្វផ្សាយ បង្ហាញទស្សនៈទាន និងច្បាប់ស្តីពីសហគមន៍កសិកម្ម

-អត្ថប្រយោជន៍ និងការចាប់យកឱកាស ក្នុងការទទួលបានការគាំទ្ររបស់កម្មវិធី ASPIRE-AT

+លទ្ធផល

-កសិករមានផ្ទៃដីស្វាយចន្ទីច្រើន ដែលជាសក្ដានុពលក្នុងការចងក្រងបង្កើតជាសហគមន៍

-កសិកមានចំណាប់អារម្មណ៍ក្នុងការបង្កើតជាសហគមន៍

+ផែនការបន្ទាប់

-កំណត់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ អនុវត្តជំហ៊ានទី០២ ក្នុងការបង្កើតសហគមន៍

-លោកមេភូមិ ក្នុងភូមិគោលដៅ ត្រូវស្រង់ និងចុះឈ្មោះកសិករ ដើម្បីចូលរួមក្នុងសហគមន៍ និងកំណត់ផ្ទៃដីដាំដុះ។

One thought on “ការបង្កើតសហគមន៍កសិកម្មថ្មី លើដំណាំស្វាយចន្ទី សម្រាប់កម្មវិធី ASPIRE-AT នៅឃុំលំទង ស្រុកអន្លង់វែង
  1. ASPIRE-AT Programme

    ASPIRE-AT គឺជាកម្មវិធីល្អសម្រាប់ប្រជាកសិករ

    September 18, 2023 Reply
Leave a Reply

Your email address will not be published.