មហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិប្រាំ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម នៅភូមិប្រាំ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ក្នុងគោលបំណងបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាល និងគណៈកម្មាការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវ ឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហគមន៍កសិកម្ម។
មហាសន្និបាតនេះ ស្ថិតនៅក្រោមអធិបតីភាពលោក ញឹម គឹមជាង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក សេង រែន សមាជិកឃុំត្រពាំងច្រេស លោក ជៀម សារិទ្ធប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកូនមុំ លោកឡុង ឡនអនុប្រធានការិយាល័យគ្រឿងយន្ត លោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ លោក ខាន់ គឹមស៊ាង ទីប្រឹក្សាសម្រួបសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ព្រមទាំងប្រជាកសិករ សរុប ១០៨នាក់ (ស្រី ៥០នាក់)។