ក្រុមការងារបានពិនិត្យវឌ្ឍនភាព និងគាំទ្រការចិញ្ចឹមគោសាច់ របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖
==================
លោក ខេន ប៊ុនធឿន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធីទី២ កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំស្រុកគងពិសី បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង៖
(១)-តាមដានលើស្ថានភាពនៃការចិញ្ចឹមគោរបស់សមាជិកបណ្តុំអាជីវកម្ម
(២)-តាមដានស្ថានភាពសុខភាពសត្វ
(៣)-ដោះស្រាយនូវបញ្ហាដែលជួបប្រទះ និង
(៤)-ផ្តល់បច្ចេកទេសថ្មីៗបន្ថែមក្នុងការថែទាំ និង ទីផ្សារ ។
-ជាលទ្ធផលនៃការពិនិត្យវឌ្ឍនភាពតាមគ្រួសារសមាជិកបណ្តុំអាជីវកម្ម នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៖
១- លោក ឡឹង ធី ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមគោ បាននឹងកំពុងចិញ្ចឹមគោមេចំនួន ២ ក្បាល និងកូនចំនួន ២ ក្បាល ។
២- លោក សួស រំដោះ សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ បាននឹងកំពុងចិញ្ចឹមគោចំនួន ៧ ក្បាល មានមេ ៣ ក្បាល និងកូនជំទង់ចំនួន ៤ ក្បាល ។
៣- លោក ម៉ម សាត សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ បាននឹងកំពុងចិញ្ចឹមគោមេចំនួន ២ ក្បាល និងកូនចំនួន ២ និង
៤- លោក ប៉ែន សឿន សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ បាននឹងកំពុងចិញ្ចឹមគោសាច់ចំនួន ៤ ក្បាល មេ ២ ក្បាល និងកូន ២ ក្បាល ។
-សូមបញ្ជាក់ផងដែរថា កម្មវិធី ASPIRE ប្រចាំស្រុកគងពិសី បានចងក្រងជាបណ្តុំអាជីវកម្មចិញ្ចឹមគោចំនួន ៣ បណ្តុំ មានសមាជិកសរុបចំនួន ៧០ គ្រួសារ (ស្ត្រី ២១ នាក់) បាននឹងកំពុងចិញ្ចឹមគោ មេយកកូន និងគោបំប៉នលក់ នៅតាមគ្រួសារនីមួយៗ ដែលក្នុងនោះស្ថិតនៅភូមិអណ្តូងច្រុះចំនួន ២៥ គ្រួសារ និងភូមិកក់ក្រពើ ឃុំស្នំក្រពើ ចំនួន ២០ គ្រួសារ និងភូមិរលាំងទឹក ឃុំស្រង់ចំនួន ២៥ គ្រួសារ ។
-តំណាងបណ្តុំអាជីវកម្មចិញ្ចឹមគោបានព្រមព្រៀងចុះកិច្ចសន្យាលក់គោសាច់ឱ្យលោក ស្លេះ យេះ អ្នកទទួលទិញគោ រស់ យកមកពិឃាតនៅសត្តឃាតភូមិខ្លែងព៌ណជើង ឃុំជង្រុក ស្រុកគងពិសី លក់សាច់នៅផ្សារស្រង់ ដោយបានតម្លៃ ១០,៥០០រៀល ក្នុង១គីឡូក្រាមគោរស់ ។
ព័ត៌មានលម្អិត ៖
(១)- លោក ឈឹម សុនា មន្ត្រីទទួលបន្ទុកអនុកម្មវិធីទី២ និងជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពង់ស្ពឺ ទូរស័ព្ទ : 015 623 361 ។
(២)- លោក ខេន ប៊ុនធឿន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកគងពិសី ទូរស័ព្ទ : 096 517 9996 ។
(៣)- លោក ឡឹង ធី ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមគោ ឃុំស្នំក្រពើ ទូរស័ព្ទ : 010 754 71 និង
(៤)- លោក ស្លេះ យេះ អ្នកទទួលទិញគោរស់ ភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ទូរស័ព្ទ : 016 314 077។





