Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មមាន់ស្រែ នៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី

ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មមាន់ស្រែ នៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី

កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ចូលរួមដោយលោក ឈាង ណូរ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ស ធារី មន្ត្រី M&E បានសហការជាមួយអជ្ញាធរឃុំ ស្រុកកូនមុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មមាន់ស្រែ នៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ មានអ្នកចូលរួមសរុប ៥៦នាក់ (ស្រី ២៥នាក់)។

លទ្ឋផល នៃពិធីនេះ រួមមាន៖

-បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ជាផ្លូវការ និងត្រា ជូនដល់សហគមន៍កសិកម្មមាន់ស្រែ

-បានលើកស្លាកសហគមន៍កសិកម្មមាន់ស្រែ ដែលមានទីតាំងនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

Leave a Reply

Your email address will not be published.