កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តស្វាយរៀង បន្ទាយមានជ័យ និងខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង បន្ទាយមានជ័យ និងខេត្តកំពង់ចាម៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តស្វាយរៀង ស្រុករំដួល ឃុំបុសមន ភូមិបុសផ្លាំង មានអ្នកចូលរួមសរុប ៩នាក់ (ស្រី ៥នាក់)។




២).ខេត្តបន្ទាយមានជ័យ ស្រុកព្រះនេត្រព្រះ ឃុំជប់វារី មានអ្នកចូលរួមសរុប ១៩៣នាក់ (ស្រី ១០២នាក់) និងស្រុកស្វាយចេក ឃុំទ្រាស មានអ្នកចូលរួមសរុប ៨៥នាក់ (ស្រី ២០នាក់)។









៣).ខេត្តកំពង់ចាម ស្រុកស្រីសន្ធរ ឃុំប្រាំយ៉ាម មានអ្នកចូលរួមសរុប ៩នាក់។



គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប លក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។