June 19, 2022
ការពិសោធន៍ធ្វើតេស្តរកសារធាតុពុលលើបន្លែ ផ្លែឈើនៅក្នុងមជ្ឈមណ្ឌលពិសោធន៍ ខេត្តព្រៃវែង
កម្មវិធី ASPIRE ខេត្តព្រៃវែង ៖
ដោយមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបានវិភាគជាតិពុលបន្លែ និងផ្លែឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានធ្វើតេស្តរកជាតិពុលក្នុងបន្លែដែលបានមកពីសួនបន្លែកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង មានដូចជា៖
-មួយសំណាក (០.៥គក្រ) ជាបន្លែត្រសក់ទ្រើង បានមកពីចម្ការកសិករឈ្មោះ សយ ពិសិដ្ឋ មានទីតាំងក្នុងភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
-មួយសំណាក(០.៥គក្រ) ជាបន្លែម្រះ បានមកពីចម្ការកសិករឈ្មោះ ឈឹម មុន្នីនាត មានទីតាំងនៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
លទ្ធផលនៃការធ្វើវិភាគ ៖
ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថាសំណាកបន្លែទាំងពីរមុខខាងលើមានសុវត្ថិភាព។
Christopher
Very interesting info!Perfect just what I was looking for!Expand blog
July 9, 2024