Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកបានចុះពិនិត្យពីវឌ្ឍនភាព និងគាំទ្រសកម្មភាពការចិញ្ចឹមជ្រូក របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក នៅភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច | ខេត្តកំពង់ស្ពឺ

ក្រុមការងារទទួលបន្ទុកបានចុះពិនិត្យពីវឌ្ឍនភាព និងគាំទ្រសកម្មភាពការចិញ្ចឹមជ្រូក របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក នៅភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE  ខេត្តកំពង់ស្ពឺ៖

====================

 

លោក អ៊ំ ស៊ីថា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធីទី២ កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ប្រចាំស្រុកភ្នំស្រួច បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក នៅភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង៖ (១)-តាមដានលើស្ថានភាពនៃការចិញ្ចឹមជ្រូករបស់សមាជិកបណ្តុំអាជីវកម្ម (២)-តាមដានស្ថានភាពសុខភាពសត្វ (៣)-ដោះស្រាយនូវបញ្ហាដែលជួបប្រទះ និង (៤)-ផ្តល់បច្ចេកទេសថ្មីៗបន្ថែម និង ទីផ្សារ ។

 

ខាងក្រោមនេះ គឺជាលទ្ធផលនៃចុះពិនិត្យវឌ្ឍនភាពតាមគ្រួសារសមាជិកបណ្តុំអាជីវកម្ម នៅភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៖

១-  លោក ឡុង ធី ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក បាននឹងកំពុងចិញ្ចឹមជ្រូកមេចំនួន ២ក្បាល និងជ្រូកសាច់ចំនួន ៤ក្បាល ដែលមានអាយុ ៤ ខែ ។

២-  លោកស្រី ឡុង តី សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក បាននឹងកំពុងចិញ្ចឹមជ្រូកសាច់ចំនួន ១០ក្បាល ដែលមានអាយុ ៣ ខែ ។

៣-  លោក ប៉ាត អឿន សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក បាននឹងកំពុងចិញ្ចឹមជ្រូកមេចំនួន ២ក្បាល និងជ្រូកសាច់ចំនួន ៦ក្បាល ដែលមានអាយុ ៤ខែ និង

៤-  លោក ប៉ាត ខុំ សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក បាននឹងកំពុងចិញ្ចឹមជ្រូកសាច់ចំនួន ៤ក្បាល ដែលមានអាយុ ៣ខែ ។

សូមបញ្ជាក់ផងដែរថា កម្មវិធី ASPIRE ប្រចាំស្រុកភ្នំស្រួច បានចងក្រងបណ្តុំអាជីវកម្មសរុបចំនួន ៤១បណ្តុំ សមាជិកចំនួន ៩១៩គ្រួសារ ( ស្ត្រី ៣០៣ គ្រួសារ ) ដែលក្នុងនោះបន្លែចំនួន ៤បណ្តុំ ស្វាយចំនួន ១១បណ្តុំ, មាន់ចំនួន ១១បណ្តុំ, គោ ៣បណ្តុំ, ជ្រូក ១បណ្តុំ, ត្រី ៣ បណ្តុំ, កង្កែប ៣ បណ្តុំ, ទំពាំងផ្អែមចំនួន ២ បណ្តុំ, ឃ្មុំចំនួន ១ បណ្តុំ និងស្រូវចំនួន ២ បណ្តុំ ។

សម្រាប់បណ្តុំអាជីវកម្មចិញ្ចឹមជ្រូកចំនួន ១បណ្តុំ មានសមាជិកសរុបចំនួន ១៨ គ្រួសារ ស្ត្រី ១១ គ្រួសារ បាននឹងកំពុងចិញ្ចឹមជ្រូកសាច់ និងជ្រូកមេ នៅតាមគ្រួសារនីមួយៗ ដែលក្នុងនោះស្ថិតនៅភូមិក្រាំងស្យាចំនួន ៩ គ្រួសារ ភូមិក្រាំងច្រេសចំនួន ៧ គ្រួសារ ភូមិក្រាំងប្រស្រុកចំនួន ១ គ្រួសារ និងភូមិត្រពាំងក្រឡឹងចំនួន ១ គ្រួសារ ។

តំណាងបណ្តុំអាជីវកម្មចិញ្ចឹមជ្រូកបានព្រមព្រៀងចុះកិច្ចសន្យាលក់ជ្រូកសាច់ឱ្យលោក យិន ម៉ៅ អ្នកទទួលទិញជ្រូករស់មកពីផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ដែលជាមធ្យមពី ៧-១៤ ក្បាល/សប្តាហ៍ ។

គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជ្រូកសាច់ដែលមានទំងន់ចាប់ពី ៨០-១០០ គ.ក្រ គីមានតំលៃពី ៨៨០០រៀល-៩០០០ រៀល/គ.ក្រ ។

 

ព័ត៌មានលម្អិត ៖

(១)- លោក ឈឹម សុនា មន្ត្រីទទួលបន្ទុកអនុកម្មវិធីទី២ និងជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពង់ស្ពឺ ទូរស័ព្ទ: 015 623 361 ។

(២)- លោក អ៊ំ ស៊ីថា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកភ្នំស្រួច ទូរស័ព្ទ: 069 998 848 & 0977 007 266 ។

(៣)- លោក ឡុង ធី ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក ឃុំគីរីវ័ន្ត ទូរស័ព្ទ: 097 904 4480 និង

(៤)- លោក យិន ម៉ៅ អ្នកទទួលទិញជ្រូករស់ ភូមិក្រាំងច្រេស ឃុំគីរីវ៍ន្ត ស្រុកភ្នំស្រួច ទូរស័ព្ទ: 0978 118 407។

 

 

 

 

Leave a Reply

Your email address will not be published.