ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្មបន្លែចម្រុះឃុំភូមិធំ
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំដោយ លោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ទៅសាលាឃុំភូមិធំ ស្រុកកៀនស្វាយ ដើម្បីចូលរួមពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍ ត្រាឈ្មោះ និងសៀវភៅសហគមន៍កសិកម្មបន្លែចម្រុះឃុំភូមិធំ។
ក្នុងពិធីនេះ មានការចូលរួមជាអធិបតីដោយ លោក ផា ឋាម ប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកៀនស្វាយ ជំទប់ទី១ឃុំភូមិធំ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ សរុប ៣៦នាក់ (ស្រី ០៨នាក់)។
សហគមន៍កសិកម្មបន្លែចម្រុះឃុំភូមិធំ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ បានបង្កើតឡើងដោយមានការគាំទ្រពីកម្មវិធី ASPIRE-AT នឹងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានសមាជិកសរុប ៣១៥នាក់ (ស្រី ១៦០នាក់) ដោយមានក្រុមប្រឹក្សាភិបាលចំនួន ៧នាក់ (ស្រី ២នាក់) និងគណៈកម្មាធិការត្រួតពិនិត្យ ៥នាក់ (ស្រី ១នាក់) ព្រមទាំងមានហ៊ុនសរុបចំនួន ៩០៧ហ៊ុន (២០ ០០០រៀល/១ហ៊ុន)។
ក្រោយពិធីនេះបានបញ្ចប់ ក្រុមការងារក៏បានទៅពិនិត្យដំណើរការដាំបន្លែរបស់កសិករជាសមាជិកសហគមន៍កសិកម្មខាងលើផងដែរ។












ហេងណារិន
ចង់បានលេខសហគមន៍ ចង់ទិញឈឺរីក្រហម
March 19, 2024David Kimbo
សូមជម្រាបសួរបង
នេះគឺជាលេខទូរស័ព្ទកសិករដាំប៉េងប៉ោះឆើរី 098455446 និងព័ត៌មានសហគមន៍កសិកម្ម។
សូមអរគុណ

March 20, 2024