មហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ដោយចូលរួមជាអធិបតីដោយ លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោក លឿង ម៉ូរា អភិបាលស្រុកស្តីទី ស្រុកកោះសូទិន និងមានការចូលរួមពីអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកកោះសូទិន ក្រុមប្រឹក្សាឃុំ មេភូមិ និងកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្ម សរុប ៨៦នាក់ (ស្រី ៤៧នាក់)។
លទ្ធផលមហាសន្និបាតនេះបានអនុម័ត ដូចខាងក្រោម៖
• កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកោះសូទិនអភិវឌ្ឍន៍”
• បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប
• បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
• កំណត់ទីតាំងសហគមន៍ ស្ថិតក្នុងភូមិ៥ ឃុំកោះសូទិន ស្រុកកោះសូទិន ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
• មុខរបររបស់សហគមន៍មាន៖ ដាំពោត បន្លែ ទីផ្សារ សេវាកម្ម ឥណទាន និងទិញ-លក់ធាតុចូលកសិកម្ម
• ប្រាក់ភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ
• ចាប់ផ្តើមប្រមូលប្រាក់ភាគហ៊ុន និងទទួលពាក្យស្នើសុំចូលជាសមាជិកសហគមន៍កសិកម្ម ក្រោយថ្ងៃធ្វើមហាសន្និបាតនេះតទៅ។
កម្មវិធីមហាសន្និបាត ត្រូវបានបញ្ចប់ដោយជោគជ័យតាមរបៀបវារៈដែលបានគ្រោងទុក។






