Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធី បានរៀបចំវេទិការអ្នកពាក់ព័ន្ធច្រើនភាគី ថ្នាក់ស្រុក និងជំរុញការប្រើប្រាស់អគារប្រមូលផ្ដុំកសិផល នៅភូមិវាល ឃុំច្រកម្ទេស ក្រុងបាវិត | ខេត្តឧត្តរមានជ័យ

ក្រុមការងារទទួលបន្ទុកកម្មវិធី បានរៀបចំវេទិការអ្នកពាក់ព័ន្ធច្រើនភាគី ថ្នាក់ស្រុក និងជំរុញការប្រើប្រាស់អគារប្រមូលផ្ដុំកសិផល នៅភូមិវាល ឃុំច្រកម្ទេស ក្រុងបាវិត | ខេត្តឧត្តរមានជ័យ

 

កម្មវិធី ASPIRE  ខេត្តឧត្តរមានជ័យ៖

=======================

 

ក្រុមការងារទទួលបន្ទុកកម្មវិធី បានរៀបចំវេទិការអ្នកពាក់ព័ន្ធច្រើនភាគី ថ្នាក់ស្រុក និងជំរុញការប្រើប្រាស់អគារប្រមូលផ្ដុំកសិផល នៅភូមិវាល ឃុំច្រកម្ទេស ក្រុងបាវិត ដោយរៀបចំរួមគ្នាដោយការិយាល័យអភិវឌ្ឍន៍សហគមន៍និងការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម គាំទ្រដោយកម្មវិធី ASPIRE ដែលមានអ្នកចូលរួមមកពី មន្ដ្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម, ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុងបាវិត, គណៈកម្មការគ្រប់គ្រងអគារប្រមូលផ្តុំកសិផល លោកប្រធានភូមិ និងសមាជិកបណ្តុំអាជីវកម្មសរុបចំនួន ១៩(ស្រី-១២)នាក់។

កញ្ញា មាស មុន្នីរ័ត្ន មន្ដ្រីការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានបង្ហាញពី គោលបំណង នៃការរៀបចំវេទិការអ្នកពាក់ព័ន្ធច្រើនភាគីថ្នាក់ស្រុក នៃអគារប្រមូលផ្ដុំកសិផល ដើម្បីបង្កើតបណ្តាញកសាងផែនការផលិត លក់-ទិញ ជាមួយអ្នកទិញ និងអ្នកផ្គត់ផ្គង់ធាតុចូល បង្ហាញខ្សែចង្វាក់ផលិតកម្មបណ្ដុំអាជីវកម្ម និងតួនាទីភាគីអ្នកពាក់ព័ន្ធ  ដល់អ្នកចូលរួមតាមចំណុចនីមួយៗយ៉ាងលម្អិត។

លោក ប្រាជ្ញ សាឡន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុងបាវិត បានបង្ហាញពីសារៈប្រយោជន៍ នៃការកសាងផែនការផលិត លក់-ទិញ ជាមួយអ្នកទិញ និងអ្នកផ្គត់ផ្គង់ធាតុចូល ដោយផ្តោតលើចំនុចសំខាន់ៗមួយចំនួនមាន៖ ក្រុមផលិតរៀបចំផែនការផលិតអោយបានត្រឹមត្រូវ និងទាន់ពេលវេលា ដឹងពីត្រូវការទីផ្សារ ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកផលិតទៅអ្នកផលិតដូចគ្នា ការទទួលបានព័ត៌មានទីផ្សារទាន់ពេលវេលា មាន ការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតរវាងអ្នកផលិត និងអ្នកទិញ ធ្វើការតាមដាន និងដោះស្រាយរាល់បញ្ហាប្រឈមដែលបានអនុវត្ត និងស្វែងយល់ពីឧបសគ្គក្នុងការប្រាស្រ័យទាក់ទងគ្នារវាងតួអង្គក្នុងពហុភាគីពាក់ព័ន្ធ។

លោក សូ ប័រ ប្រធានគណៈកម្មការគ្រប់គ្រងអគារប្រមូលផ្ដុំកសិផលឃុំច្រកម្ទេស ក្រុងបាវិត ក៍បានបង្ហាញពី លទ្ធផលការងារ ការដំណើរការ ភាពលំបាក និងភាពងាយស្រួលរបស់គណកម្មការគ្រប់គ្រងមណ្ឌលប្រមូលទិញលក់កសិផល។

ក្នុងខណៈនេះគឺមានសមាជិកបណ្តុំ ១៧គ្រួសារ ដែលកំពុងដាំបន្លែចម្រុះរួមមាន ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃខៀវ ដោយប្រមូលផលបានចន្លោះ ៥០ ទៅ១០០គ.ក្រ/ថ្ងៃ ក្នុង១គ.ក្រតម្លៃ ២,០០០រៀល ទៅ ៤,០០០រៀល, ត្រប់ ននោង ប្រមូលផលបានចន្លោះ ១០ គ.ក្រ ទៅ ៤០គ.ក្រ/ថ្ងៃ  ក្នុង១គ.ក្រតម្លៃ ១,៥០០រៀល ២,០០០រៀល /គ.ក្រ , ត្រកួន កណ្ដៀង ៥០គ.ក្រ ទៅ ១០០គ.ក្រ /ថ្ងៃ ក្នុង១គ.ក្រតម្លៃ ១,៥០០ រៀល ទៅ ២,៥០០រៀល ។

សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ មាន ៥០គ្រួសារ ដែលលក់បានចន្លោះ ២០ ទៅ ៤០គ.ក្រ ក្នុង១ថ្ងៃ ដោយមាន់១ គ.ក្រ លក់បាន ២០,០០០រៀល ។

អ្នកប្រមូលទិញបានបង្ហាញពីតម្រូវការបន្លែ ដែលពួកគាត់ត្រូវការ រីឯអ្នកលក់ធាតុចូលកសិកម្មបានបង្ហាញពីទំនិញដែលពួកគាត់មានដូចជា គ្រប់ពូជដំណាំគ្រប់ប្រភេទ ជីគ្រប់ប្រភេទ សំណាញ់ទ្រើង កំបោ.ស ថ្នាំសម្លាប់សត្វល្អិត… ព្រមទាំងអាចលក់បណ្តាក់ ឬបង់រំលោះជូនក្រុមកសិករបានខ្លះផងដែរ។

អ្នកផលិតក្នុងបណ្តុំអាជីវកម្មបន្លែ នឹងចាប់ផ្តើមធ្វើកិច្ចសន្យាទិញបន្ថែមទៀតជាមួយអ្នកបញ្ជាទិញ នៅពេលសមាជិកបណ្តុំអាចផលិតបានតាមតម្រូវការទីផ្សារ។

 

 

 

Leave a Reply

Your email address will not be published.