Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្ម និងការចុះកិច្ចសន្យាការទិញ-លក់រវាងសមាជិកបណ្តុំ និងអ្នកបញ្ជាទិញ | ខេត្តបន្ទាយមានជ័យ

ក្រុមការងារទទួលបន្ទុកកម្មវិធីបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្ម និងការចុះកិច្ចសន្យាការទិញ-លក់រវាងសមាជិកបណ្តុំ និងអ្នកបញ្ជាទិញ | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE  ខេត្តបន្ទាយមានជ័យ៖

=========================

 

សកម្មភាពទី១៖ បង្វឹកបច្ចេកទេសការចិញ្ចឹមមាន់

លោក ទាវ ចាន់ធូ និង លោក ហង់ សុខា មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានចុះបង្វឹកបច្ចេកទេសការចិញ្ចឹមមាន់ ដល់កសិករដែលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិជ្រាបចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលមានសមាជិកចូលរួមចំនួន ១៧នាក់ ស្ត្រី១៣នាក់។

 

សកម្មភាពទី២៖ ចុះកិច្ចសន្យាស្ដីពីការទិញ-លក់មាន់ស្រែសាច់

លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIREខេត្ត លោក ទូច សីហា អភិបាលនៃគណអភិបាលរងស្រុកអូរជ្រៅ ក្រុមការងារ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធីចុះកិច្ចសន្យាស្ដីពីការទិញ-លក់មាន់ស្រែសាច់ ក្នុងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន២ គឺបណ្ដុំអាជីវកម្មកម្មចិញ្ចឹមមាន់ភូមិវំាងមួង ឃុំកូប និងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ភូមិឃុំគុត្តសត ឃុំគុត្តសត ស្រុកអូជ្រៅ ដែលកម្មវិធីប្រារព្ធឡើងនៅសាលាឃុំគុត្តសត ស្រុកអូរជ្រៅ សរុបអ្នកចូលរួម ៣២នាក់ ស្រី ១២នាក់។ ក្នុងគោលបំណង៖ ១)បង្កើនប្រសិទ្ធភាពក្នុងការទិញលក់មាន់ស្រែក្នុងតម្លៃទីផ្សារសមរម្យ និងដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន, ២)ដើម្បីរួមចំណែកបង្កើនជីវភាពគ្រួសាររបស់ប្រជាកសិករតាមរយៈការចិញ្ចឹមមាន់ស្រែ ដែលអាចផ្គត់ផ្គង់ ២៥គ.ក/១ថ្ងៃ ក្នុង១បណ្ដុំអាជីវកម្ម ប្រភេទមាន់ស្រែរស់ ស្បែកស្អាត និងជើងពណ៌លឿង ដុះពេញខ្លួនស្អាតល្អ និងមិនមានជំងឺ មាន់អាយុពី៣ខែ ទៅ៤ខែ និងមានទំងន់ ១.២គ.ក ទៅ ១.៦គ.ក ក្នុង១ក្បាល តម្លៃ៖ ១៤,០០០៛/១គ.ក។

 

សកម្មភាពទី៣៖ ការចុះតានដានបណ្ដុំអាជីវកម្ម

លោកស្រី ជូ ចរិយា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះតាមដានការអនុវត្តកិច្ចសន្យាទិញលក់ផលិតផលកសិកម្មក្នុងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងបណ្ដុំអាជីវកម្មចិញ្ចឹមកង្កែប នៅស្រុកអូរជ្រៅ ទទួលបានលទ្ធផលដូចខាងក្រោម៖

-សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់កូបរីកចំរើន មានសមាជិក ៥២នាក់ នៅភូមិវាំងមួង ឃុំកូប ស្រុងអូរជ្រៅ បានលក់ក្នុងខែតុលា សរុប ៣៥៧គ.ក តម្លៃ ១៤,០០០៛ /គ.ក

-សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមកង្កែបក្នុងតង់ មានសមាជិក​ ៥៨គ្រួសារ ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ បានលក់ចេញក្នុងខែតុលាសរុប ២០០គ.ក តម្លៃ ៦,០០០៛ /គ.ក៕

 

 

Leave a Reply

Your email address will not be published.