Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផលនៅឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

ក្រុមការងារបានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផលនៅឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៖

=========================

 

លោក ដុក សារ៉េន ភ្នាក់ងារផ្សព្វផ្យាយកសិកម្មឃុំអមលាំង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផលនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងឃុំអមលាំង ស្រុកថ្ពង បាននឹងកំពុងប្រមូលផលបន្លៃសុវត្ថិភាព បណ្តុះផ្សឹតអំបោះ និងចិញ្ចឹមមាន់ សម្រាប់លក់ជូនគណៈកម្មការអគារប្រមូលផ្តុំសិផលឃុំអមលាំង រួមមាន៖

1️). ស្ពៃក្រញាញ់ តម្លៃ ៤,០០០៛/គ.ក្រ, ត្រប់វែង និងត្រប់ស្រួយ ក្នុងតម្លៃ ៣,០០០៛/គ.ក្រ, សណ្តែកកួរ ក្នុងតម្លៃ ៣,០០០៛/គ.ក្រ ល្ពៅ ក្នុងតម្លៃ ២,៧០០៛/គ.ក្រ, ត្រសក់ចំណារ ក្នុងតម្លៃ ១,៥០០៛/គ.ក្រ និង សាលាដ ក្នុងតម្លៃ ៥,៥០០៛/គ.ក្រ ។

២). ផ្សឹតអំបោះ លក់ក្នុងតម្លៃ ៧,០០០៛/គ.ក្រ និង

3️). មាន់ស្រែ លក់ក្នុងតម្លៃ ១៨០០០៛/គ.ក្រ, សម្រាប់មាន់រស់មានទំងន់ពី ១ គ.ក្រ – ១,៣ គ.ក្រ/ក្បាល  និង តម្លៃពី ១៧,០០០ ៛/គ.ក្រ មាន់រស់មានទំងន់ពី ១,៥ គ.ក្រ – ២ គ.ក្រ/ក្បាល ។

 

បន្ទាប់ពីទទួលប្រមូលទិញកសិផលពីសមាជិកបណ្តុំអាជីវកម្មរួចមក គណៈកម្មការអគារប្រមូលផ្តុំសិផល បានធ្វើការលក់ចេញទៅទីផ្សារ ក្រុមហ៊ុនសំខាន់ៗ និងលក់រាយនៅអគារប្រមូលផ្តុំកសិផលប្រចាំនៅក្នុងឃុំអមលាំង និងដឹកលក់តាមម៉ូតូនៅក្នុងស្រុកថ្ពង។

 

 

 

Leave a Reply

Your email address will not be published.