Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកនៃកម្មវិធី សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានតាមដាន ពិនិត្យវឌ្ឍនភាព និងប្រមូលទិន្នន័យការផលិត និងការលក់របស់សមាជិកបណ្តុំអាជីវកម្មបន្លែ ការចិញ្ចឹមជ្រូក និងមាន់ | ខេត្តប៉ៃលិន

ក្រុមការងារទទួលបន្ទុកនៃកម្មវិធី សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានតាមដាន ពិនិត្យវឌ្ឍនភាព និងប្រមូលទិន្នន័យការផលិត និងការលក់របស់សមាជិកបណ្តុំអាជីវកម្មបន្លែ ការចិញ្ចឹមជ្រូក និងមាន់ | ខេត្តប៉ៃលិន

 

កម្មវិធី ASPIRE ខេត្តប៉ៃលិន

===================

 

ក្រុមការងារទទួលបន្ទុកនៃកម្មវិធី សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានតាមដាន ពិនិត្យវឌ្ឍនភាព និងប្រមូលទិន្នន័យរបស់សមាជិកបណ្តុំអាជីវកម្ម ដូចខាងក្រោម៖

សកម្មភាពទី១៖ លោក សី សុខលី ជាភ្នាក់ងារផ្សព្វផ្សាយឃុំប្រចាំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានចុះប្រមូលទិន្នន័យការផលិត និងការលក់របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូកចំនួន ២៤គ្រួសារ តែចំនួន១០គ្រួសារមានជ្រូកលក់នៅក្នងខែកញ្ញាឆ្នាំ២០២២នេះ។ ជ្រូកសាច់បានលក់សរុបចំនួន ២,៩៥៥kg ដែលមានតម្លៃ ១០,១៥៣រៀល ក្នុង១គីឡូក្រាម។

នៅថ្ងៃដដែលនេះ ក្រុមការងារបានប្រមូលទិន្នន័យរបស់សមាជិកបណ្តុំអាជីវកម្មមាន់ស្រែ បានចំនួន ០៦ភូមិដូចខាងក្រោម៖

១). ភូមិបុស្អំ បានចំនួន ៣៤គ្រួសារ មានការហូបចំនួន១០០kg និងលក់ចំនួន១០២kg=១,៦៥៧,០០០រៀល។

២). ភូមិស្លា បានចំនួន១៦គ្រួសារ មានការហូបចំនួន២២kg និងលក់បានចំនួន៤៤kg=៦៤០,០០០រៀល។

៣). ភូមិដូង បានចំនួន១៥គ្រួសារ មានការហូប២៤kg និងលក់ចំនួន៩៣kg=១,៥៦៧,៥០០រៀល។

៤). ភូមិតាង៉ែនក្រោម បានចំនួន១៧គ្រួសារ មានការហូប២៧kg និងលក់ចំនួន៨៣kg=១,៣៥២,០០០រៀល។

៥). ភូមិក្ងាក បានចំនួន១៨គ្រួសារ មានការហូប១៨kg និងលក់បាន ៩៧kg=១,៥៦៥,៥០០រៀល។

៦). ភូមិស្រង់មានជ័យ បានចំនួន២៧គ្រួសារ មានការហូប៥០kg និងលក់បាន៨៨kg=១,៤២២,០០០រៀល។

 

សកម្មភាពទី២៖ ភ្នាក់ងារផ្សព្វផ្សាយឃុំស្ទឹងត្រង់ លោក ឈិន ធំ បានចុះប្រមូលទិន្នន័យការផលិត-លក់របស់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងបន្លែចំនួន ៣បណ្តុំ រួមមាន៖

១). សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់នៅភូមិអូរដូនតាលើ ចំនួន១៥គ្រួសារ នៃសមាជិកសរុប២៧គ្រួសារ បានលក់មានសាច់ចំនួន ១៥១គីឡូ បានលក់មាន់ចំនួន១៥១គីឡូ  ដែលតម្លៃ១គីឡូ ១៦,០០០រៀល។

២). សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិភ្នុំព្រាល ចំនួន០៨គ្រួសារ នៃសមាជិកបណ្តុំសរុបចំនួន ១៣គ្រួសារ ដែលពួកគាត់ផលិតបានចំនួន ២០,៥៥៤គីឡូក្រាម លើផ្ទៃដីសរុប៥១,០០០ម២។

៣. សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិផ្ទះស្បូវ​ ចំនួន១៤គ្រួសារ នៃសមាជិកបណ្តុំអាជីវកម្មចំនួន ៣៩គ្រួសារបានប្រមូលទិន្នផលបន្លែសរុប ១៦,៩០០គីឡូក្រាម ដែលតម្លៃក្នុង១គីឡូគិតជាមធ្យមស្មើនឹង ១,៨០០រៀល។ ប្រភេទបន្លែមានដូចជា៖ ស្ពៃតឿ ថៃស៊ីម ឆៃថាវ ត្រសក់ទ្រើង សណ្តែកកួរ ត្រប់ស្រួយ ត្រប់វែង ននោង ល្ហុង និងត្រពាំង..។

 

 

Leave a Reply

Your email address will not be published.