Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធី​ ​ASPIRE បានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

ក្រុមការងារទទួលបន្ទុកកម្មវិធី​ ​ASPIRE បានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៖

=========================

 

នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ដុក សារ៉េន ភ្នាក់ងារផ្សព្វផ្យាយឃុំអមលាំង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានតាមដាន ពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ និងអគារប្រមូលផ្តុំកសិផល នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

 

សមាជិកបណ្តុំអាជីវកម្មបន្លែនៅក្នុងឃុំអមលាំង បានព្រមព្រៀងជាមួយគណៈកម្មការអគារប្រមូលផ្តុំសិផល ក្នុងការដាំដុះបន្លែ និងចិញ្ចឹមមាន់សម្រាប់លក់ផលិតផលជូននៅអគារប្រមូលផ្តុំកសិផលរួមមាន៖ ខាត់ណាដើម ក្នុងតម្លៃ ៥,០០០៛/គ.ក្រ, ស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃខ្មៅ ក្នុងតម្លៃ ៣,០០០៛/គ.ក្រ, ប៉េងប៉ោះ ក្នុងតម្លៃ ៤,០០០៛/គ.ក្រ, ត្រសក់ចំណារ និងសណ្តែកកួរ ក្នុងតម្លៃ ២,៥០០៛/គ.ក្រ, ត្រប់វែង ក្នុងតម្លៃ ១,៥០០៛/គ.ក្រ ត្រកួន និងត្រឡាច ក្នុងតម្លៃ ២,០០០៛/គ.ក្រ, សាលាដ ក្នុងតម្លៃ ៥,០០០៛/គ.ក្រ, ននោង និងល្ពៅ ក្នុងតម្លៃ ២.០០០៛/គ.ក្រ និងមាន់ស្រែ ក្នុងតម្លៃ ១៨,០០០៛/គ.ក្រ សម្រាប់មាន់រស់មានទំងន់ពី ១ គ.ក្រ – ១,៣ គ.ក្រ/ក្បាល  និង តម្លៃពី ១៧,០០០ ៛/គ.ក្រ មាន់រស់មានទំងន់ពី ១,៥ គ.ក្រ – ២ គ.ក្រ/ក្បាល

 

បន្ទាប់ពីទទួលប្រមូលទិញកសិផលពីសមាជិកបណ្តុំអាជីវកម្មរួចមក គណៈកម្មការអគារប្រមូលផ្តុំសិផល បានធ្វើការលក់ចេញទៅទីផ្សារ ក្រុមហ៊ុនសំខាន់ៗ និងលក់រាយដូចខាងក្រោម៖

(១)- លក់ផ្ទាល់នៅអគារប្រមូលផ្តុំកសិផលប្រចាំនៅក្នុងឃុំអមលាំង និងដឹកលក់រាយតាមម៉ូតូនៅក្នុងស្រុកថ្ពង

(២)- ក្រុមហ៊ុនអាហ្រ្គីអន (ខេមបូឌា) ឯ.ក តំណាងដោយលោក លី ម៉េង ទូរស័ព្ទ 077 678 269

(៣)- សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ តំណាងដោយលោកស្រី យូ លន់ ទូរស័ព្ទ 0965 467 398

(៤)- ផ្សារសហគមន៍កសិកម្មអមតៈ តំណាងដោយលោកស្រី សុធា ផល្លា ទូរស័ព្ទ 016 522 528

(៥)- អ្នកទទួលទិញនៅភ្នំពេញ លោកស្រី ជា សុភាព ទូរស័ព្ទ 077 217 223

(៦)- ផ្សារសមាគមន៍សម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា តំណាងដោយលោក ម៉េង ភ័ស្ត ទូរស័ព្ទ 0967 652 652 និង 078 510 310 បុរីសុខសាន្ត គម្រោង ៧ ផ្លូវរដ្ឋ BT1 ផ្ទះលេខ B21 ភូមិធម្មត្រ័យ សង្កាត់ព្រៃស ខ័ណ្ឌដង្កោ ភ្នំពេញ និង

(៧)- រួមសហការណ៍ផ្សព្វផ្សាយលក់តាមរយៈគេហទំព័រ របស់ក្រុមហ៊ុនកូកូប៉ុន https://kokopon.com និង https://web.facebook.com/kokopondotcom/ ។

 

 

 

Leave a Reply

Your email address will not be published.