Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាពការដាំដំណាំបន្លែក្នុង-ក្រៅផ្ទះសំណាញ់ និងការចិញ្ចឹមសត្វសម្រាប់ជីវភាពប្រចាំថ្ងៃ | ខេត្តស្វាយរៀង

ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាពការដាំដំណាំបន្លែក្នុង-ក្រៅផ្ទះសំណាញ់ និងការចិញ្ចឹមសត្វសម្រាប់ជីវភាពប្រចាំថ្ងៃ | ខេត្តស្វាយរៀង

 

កម្មវិធី ASPIRE ខេត្តស្វាយរៀង

====================

 

នាថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE រួមដំណើរជាមួយលោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត, លោក ជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងចូលរួមដំណើរដោយភ្នាក់ងារឃុំ កញ្ញា សូរ វុទ្ធី ភ្នាក់ងារផ្សព្វផ្សាយឃុំ មេសរថ្ងក បានចុះត្រួតពិនិត្យវឌ្ឍនភាពដំណើរការបណ្តុំអាជីវកម្មបន្លែ ដែលបានចូលរួមជាមួយកម្មវិធី​ ASPIRE ឆ្នាំ២០២០ នៅភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្ទ្រា
ក្រុមការងារបានចុះជួប កសិករ រាជ បូរា ដែលកំពុងដាំដំណាំបន្លែក្នុងផ្ទះសំណាញ់ ដែលបានទទួលការគាំទ្រពីកម្មវិធី ។

កសិករដាំបន្លែចម្រុះផងដែរ រួមមាន៖ ត្រកួន ស្ពៃ ត្រសក់ លើផ្ទៃដី ២០ អារ និងប្រមូលផលលក់ជាប្រចាំ១០-២០គីឡូក្រាមក្នុង១ថ្ងៃ ដោយគាត់មានចំណូលជាប្រចាំ ៥០,០០០រៀល/ថ្ងៃ។ នៅក្នុងផ្ទះសំណាញ់លោកដាំបន្លែស្លឹកមានស្ពៃឆ្លាស់មុខគ្នាក្នុងវគ្គនីមួយៗ។

ក្រៅពីដាំបន្លែលក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ កសិករ រាជ បូរា ក៏មានចិញ្ចឹមគោតូច-ធំចំនួន ១២ ក្បាល និង ក្របី ចំនួន១០ក្បាល ដោយក្នុង១ឆ្នាំ គាត់អាចលក់គោបាន ៥ក្បាល និងក្របី១ក្បាល ដែលក្នុង១ក្បាល គាត់អាចលក់បានតម្លៃប្រមាណ ៣០០-៤០០ ដុល្លារ។

លើសពីនេះ គាត់ក៏មានចិញ្ចឹមត្រីប្រា១ស្រះទំហំ ១០ម x ១៥ម ដោយចាប់ផ្តើមចិញ្ចឹមក្នុងខែឧសភា និងគ្រោងប្រមូលផលក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ និងបានធ្វើស្រែលើផ្ទៃដី ១.៥ ហិកតាផងដែរ។

គាត់ថាផលិតផលស្រូវក្រោយ គឺទុកសម្រាប់ហូប និងជារៀងរាល់ឆ្នាំគាត់ក៏បានលក់ស្រូវប្រមាណ ១-២តោន ក្នុងតម្លៃ ៨០០រៀល/១គីឡូក្រាម។

 

 

Leave a Reply

Your email address will not be published.