Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព និងផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក និងការដាំដុះបន្លែ | ខេត្តបន្ទាយមានជ័យ

ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព និងផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក និងការដាំដុះបន្លែ | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ

========================

 

ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកបានចុះពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម ដែលមានសកម្មភាពដូចខាងក្រោម៖

១). ការិយាល័យ ការិយាល័យផលិតកម្ម និងបសុព្យាបាល៖
លោក ផុន ភិរុណ លោក ឆាំ វ៉ាន់យ៉ុង និងលោក ហ៊ីង មុន្នីរ៉ុង មន្រ្តីបច្ចេកទេសការិយាល័យ បានបន្តចុះផ្តល់បច្ចេកទេស និងតាមដានពីការចិញ្ចឹមជ្រូក ដល់សមាជិកបណ្តុំអាជីវកម្មរបស់កម្មវិធី ASPIRE នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងបានណែនាំអំពីការធ្វើអនាម័យទ្រុង ការថែទាំកូនជ្រូកក្រោយពេលកើត និងការធ្វើវ៉ាក់សាំង ការអនុវត្តន៍វិធានការជីវសុវត្ថិភាព ដែលមានអ្នកចូលរួមចំនួន ០៧នាក់ ស្រី០៥នាក់។

២). ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម៖
ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះផ្តល់បច្ចេកទេសបន្ថែមដល់កសិករអំពី ការរៀបចំកសិដ្ឋាន តាមគោលការណ៍ណែនាំទាំង១០របស់GAP ដើម្បីទទួលវិញ្ញាបនបត្រGAP ដោយបានណែនាំការប្រើប្រាស់ថ្នាំពុលគីមីសម្លាប់សត្វល្អិត ការប្រើប្រាស់ទឹកស្រះស្រោចស្រពដែលបរិស្ថានល្អ ស្រះមានរបងការពារ ចម្ការបន្លែមានរបងព័ទ្ធជុំវិញការពារសត្វពាហន:ចូលបំផ្លាញ និងចម្លងមេរោគដល់ដំណាំ បង្ហាញពីរបៀបប្រើថ្នាំពុលកសិកម្មផ្សំពីរុក្ខជាតិធម្មជាតិ និងត្រួតពិនិត្យកន្លែងទុកដាក់បន្លែពេលប្រមូលផលកសិករ ដល់សមាជិកបណ្ដុំអាជីវកម្មបន្លែចំនួន២បណ្ដុំក្នុងនោះមាន៖
-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី អ៊ុន ចិន្តា មន្រ្តីការិយាល័យ ក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម ភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក អ្នកចូលរួម ០៨នាក់ ស្រី០៦នាក់។
-លោក យ៉ាង ចាន់តូ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក អ្នកចូលរួម ០៣នាក់ ស្រី០១នាក់៕

 

Leave a Reply

Your email address will not be published.