Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធី បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីការបង្កើតលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម នៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ | ខេត្តកំពង់ស្ពឺ

ក្រុមការងារទទួលបន្ទុកកម្មវិធី បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីការបង្កើតលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម នៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

=============================

 

កិច្ចប្រជុំផ្សព្វផ្សាយអំពីការបង្កើតលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម

នាថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ នៅរោងបុណ្យភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានរៀបចំ ” កិច្ចប្រជុំផ្សព្វផ្សាយអំពីការបង្កើតលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម ” ដែលបានរៀបចំ និងសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ជូ សារឹម អនុប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត និងជាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី ៖

(១)-លោក ផុន ប៉ិច នាយខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធី៣

(២)-លោក មឿន ចាន់ណា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ

(៣)-លោក យ៉ាន់ ជឿន មន្ត្រីជំនួយការរដ្ឋបាល គណនេយ្យ និង

(៤)- សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី សរុបចំនួន ២០ នាក់ (ស្រី ០៤នាក់) ។

=>សូមបញ្ជាក់ផងដែរថា នៅក្នុងផែនការសកម្មភាពកម្មវិធី ASPIRE ប្រចាំឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មានផែនការគាំទ្រដំណើរការបំលែងពីបណ្តុំអាជីវកម្មចំនួន ០៤ បណ្តុំ ទៅជាសហគមន៍កសិកម្ម ដែលក្នុងនោះរួមមាន ៖

1- បំលែងពីបណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន ០១ បណ្តុំ មានសមាជិកចំនួន ២០ គ្រួសារ ទៅជា AC ស្ថិតនៅឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលអនុវត្តដោយអនុកម្មវិធីទី៣ (ខណ្ឌរដ្ឋបាលជលផល) និង

2- បំលែងពីបណ្តុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ០៣ បណ្តុំ មានសមាជិកចំនួន ៩០ គ្រួសារ ទៅជា AC ដែលក្នុងនោះ ០១ បណ្តុំ ស្ថិតនៅឃុំនិទាន ស្រុកបសេដ្ឋ ០១ បណ្តុំ ស្ថិតនៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច និង ០១ បណ្តុំទៀត ស្ថិតនៅឃុំព្រៃវិហារ ស្រុកគងពិសី ដែលអនុវត្តន៍ដោយអនុកម្មវិធីទី២ (ការិយាល័យផលិតកម្ម និងបសុព្យាបាល) ។

 

 

 

Leave a Reply

Your email address will not be published.