ក្រុមការងារទទួលបន្ទុកកម្មវិធី បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្រង់ ស្រុកគងពិសី | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៖
=============================
ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រចាំស្រុកគងពិសី ដឹកនាំដោយលោក មិន ស៊ន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងជាមន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកគងពិសី រួមជាមួយលោកច្រេស សំអាត ភ្នាក់ងារផ្សព្វផ្សាយឃុំស្រង់ និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីប្រចាំខេត្ត បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមរយៈការជួបពិភាក្សា និងចុះពិនិត្យជាក់ស្តែង ជាមួយគ្រួសារម្ចាស់កសិដ្ឋានផ្ទះសំណាញ់ និងសមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិអូរពង្រ ឃុំស្រង់ ឃើញថា សមាជិកបណ្តុំអាជីវកម្មបន្លែ បាននឹងកំពុងដាំដុះបន្លែសុវត្ថិភាពរួមមាន៖
(១)-ស្ពៃក្រញាញ់ លក់ក្នុងតម្លៃ ៣,៥០០៛/គ.ក្រ
(២)-ម្ទេស លក់ក្នុងតម្លៃ ៣,៥០០៛/គ.ក្រ
(៣)-ខាត់ណាផ្កា លក់ក្នុងតម្លៃ ៥,០០០៛/គ.ក្រ
(៤)-ត្រសក់ លក់ក្នុងតម្លៃ ២,០០០៛/គ.ក្រ
(៥)-សណ្តែកកួរ លក់ក្នុងតម្លៃ ៣,០០០៛/គ.ក្រ
(៦)-ប៉េងប៉ោះ លក់ក្នុងតម្លៃ ២,៥០០៛/គ.ក្រ
(៧)-ខ្ទឹម លក់ក្នុងតម្លៃ ៤,០០០៛/គ.ក្រ
(៨)-ត្រប់ លក់ក្នុងតម្លៃ ៣,០០០៛/គ.ក្រ
(៩)-ត្រឡាច លក់ក្នុងតម្លៃ ៥,០០០ ៛/ឡូ និង
(១០)-ត្រកួន លក់ក្នុងតម្លៃ ៤,០០០ ៛/គ.ក្រ ។
ទីផ្សារ និង អ្នកទទួលទិញកសិផលរួមមាន ៖
(1) លោកស្រី សឿន ស្រីលក្ខ័ អ្នកទទួលទិញ និងលក់បន្លែក្នុងឃុំ នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ទូរស័ព្ទ : 086 627 189 ។
(2) លោក ណូន ហឿន (ហៅ ខ្លឹម) អ្នកទទួលទិញបន្លែ នៅភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ទូរស័ព្ទ : 0968 884 225 ។
(3) លោក ពយ វណ្ណៈ អ្នកទទួលទិញបន្លែ នៅភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ទូរស័ព្ទ : 010 626 818 ។
(4) លោកស្រី ហាក់ ស្រីអូន អ្នកទទួលទិញបន្លែ នៅទឹកថ្លា ភ្នំពេញ ទូរស័ព្ទ : 015 402 553 & 081 830 929
(5) លោកស្រី អូន អ្នកទទួលទិញបន្លែ នៅភ្នំពេញ ទូរស័ព្ទ : 016 278 317 និង
(6) លោកស្រី ឡាច ស៊ីនួន អ្នកទទួលទិញមាន់ នៅភូមិរលាំងទឹក ឃុំស្រង់ ទូរស័ព្ទ : 077 757 854 & 0964 626 362 ។









