Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម និងរំលឹកឡើងវិញពីបច្ចេកទេសដាំដុះដំណាំបន្លែសុវត្ថិភាព | ខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម និងរំលឹកឡើងវិញពីបច្ចេកទេសដាំដុះដំណាំបន្លែសុវត្ថិភាព | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ

=======================

 

នាថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ សីហា ឆ្នាំ២០២២

១). ខណ្ឌដ្ឋបាលជលផល៖

-លោក ប្រម ចិ មន្រ្តី ខណ្ឌដ្ឋបាលជលផល លោកនូវ លាង នាយសង្កាត់រដ្ឋបាលជលសិរីសោភ័ណ និងសហការភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំបណ្ដុះបណ្ដាលការរៀបចំផែនការអាជីវកម្ម និងប្រតិទិនផលិតកម្ម រំលឹកឡើងវិញអំពីបច្ចេកទេសចញ្ចឹមត្រី និងទីផ្សារដល់កសិករនៃសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី នៅគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក អ្នកចូលចូលរួមសរុប៥០នាក់ ស្រ្តី១២នាក់។

២). ការិយាល័យ កសិ-ឧស្សាហកម្ម៖

-លោកស្រី ធឿក សុផានី អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកស្រី យ៉ាន់ ស៊ីណា មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម សហការភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផល និងការវេចខ្ចប់ផលិតផលបន្លែតាមស្តង់ដាគុណភាព ដល់កសិករបណ្តុំអាជីវកម្មដំណាំបន្លែ នៅភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ គោលបំណង ដើម្បីកសិករបានយល់ដឹងពី វិធីសាស្រ្តវេចខ្ចប់ផលិតផល យល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃការវេចខ្ចប់ និងការអនុវត្តជាក់ស្តែង ការជ្រើសរើសផលិតផលបន្លែ ស្ពៃតឿ ត្រប់ស្រួយ សាឡាត់ស្រួយ ការលាងសម្អាត ការចាត់ថ្នាក់ផលិផលទំហំ ពណ៌ ភាពស្រស់ ការវេចខ្ចប់ផលិតផល អ្នកចូលរួមសរុប៣៦នាក់ ស្ត្រី២៥នាក់

៣). ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានបើកវគ្គបណ្តុះបណ្តាលរៀបចំផែនការអាជីវកម្ម ប្រតិទិនដាំដុះបន្លែដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ការវិភាគបញ្ហាប្រឈម ដំណោះស្រាយ និងរំលឹកឡើងវិញបច្ចេកទេសដាំបន្លែ៖

-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យកសិកម្ម នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក អ្នកចូលរួមសរុប ៣៧ នាក់ ស្រី ១៦នាក់

-លោកស្រី ស៊ុយ សុវណ្ណី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព កសិកម្ម នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ អ្នកចូលរួមសរុប ៤៦ នាក់ ស្រី ០៤នាក់

-លោក ងឿន រតនៈ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក អ្នកចូលរួមសរុប ២៥នាក់ ស្រី១០នាក់

-លោកស្រី ជុំ សាអែម មន្រ្ដីការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ អ្នកចូលរួមសរុប ២៧ នាក់ ស្រីចំនួន៨នាក់

-កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិដងត្រាង ឃុំចំណោម ស្រុក មង្គលបូរី អ្នកចូលរួម ២៥ នាក់ ស្រី ០៨នាក់។

-លោក យ៉ាង ចាន់តូ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក អ្នកចូលរួមសរុប​ ២៥នាក់ ស្រី ០៥នាក់។

៤). ការតាមដានត្រួតពិនិត្យ៖

-លោក មាស ពៅ ភ្នាក់ផ្សព្វផ្សាយឃុំ បានចូលរួមត្រួតពិនិត្យតាមដានបណ្ដុំអាជីវកម្មបន្លែភូមិចក្រី ឃុំជប់វ៉រី ស្រុកព្រះនេត្រព្រះ របស់លោកថាប់ ថន បានដាំប៉េងប៉ោះធំ អាយុបាន១៦ថ្ងៃ ប្រមូលផលអំឡុងពេលភ្ជុំបិណ្ឋ និងលោក លុយ ភ័ព្វ ដាំជី និងម្ទេសកំពុងប្រមូលផល

-អ្នកស្រីសាន ចរណៃ ភ្នាក់ផ្សព្វផ្សាយឃុំ បានចូលរួមត្រួតពិនិត្យតាមដានបណ្ដុំអាជីវកម្មបន្លែភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក របស់កសិករឈ្មោះ ដាំ ធី ដំណាំម្ទេស មានផ្ទៃដីដាំដុះ ៣,២០០ ម.ការ៉េ និង កសិករឈ្មោះ ឈឹម ឆេង ដំណាំម្ទេស មានផ្ទៃដីដាំដុះ ១,៦០០ ម៉ែត្រការ៉េ

– អ្នកស្រី ឱ សេនិត ភ្នាក់ផ្សព្វផ្សាយឃុំ បានចូលរួមត្រួតពិនិត្យតាមដានបណ្ដុំអាជីវកម្មបន្លែ ភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី របស់កសិករ ទិត្យ រដ្ឋា ដាំស្ពៃថៃស៊ីម ១គីឡូតម្លៃ ២,០០០រៀល ១ថ្ងៃលក់បាន ៥០គីឡូ កសិករអនសុមាលី ដាំខ្ទឹមដើម ១គីឡូតម្លៃ ៤,០០០រៀល ១ថ្ងៃលក់បាន ៤០គីឡូ ទៅ ៦០គីឡូ កសិករ អ៊ឹម សារ៉េត ដាំដើមខ្ទឹមបាន ១0ថ្ងៃទៀត និងកំពុងប្រមូលផល។

 

 

 

 

 

Leave a Reply

Your email address will not be published.