Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះត្រួតពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក និងអាជីវកម្មទុរេន នៃកម្មវិធី ASPIRE ខេត្តបាត់ដំបង របស់ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មាការតម្រង់កម្មវិធី អមដំណើរដោយ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃអនុកម្មវិធី | ខេត្តបាត់ដំបង

ការចុះត្រួតពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក និងអាជីវកម្មទុរេន នៃកម្មវិធី ASPIRE ខេត្តបាត់ដំបង របស់ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មាការតម្រង់កម្មវិធី អមដំណើរដោយ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃអនុកម្មវិធី | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង

======================

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មាការតម្រង់ទិសនៃកម្មវិធី ASPIRE និង ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE និងមានការចូលរួមពី លោក ឈិម វជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង, លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ, មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត, ទីប្រឹក្សានៃអនុកម្មវិធីASPIRE។ មានសកម្មដូចខាក្រោម÷

១)-បង្ហាញលទ្ធផលការងារសម្រេចបាននៃអនុកម្មវិធីASPIRE រយៈពេល៧ឆ្នាំ និងសំណួរចម្លើយ ព្រមទាំងអនុសាសន៍របស់ឯកឧត្តម។

២)-ពិនិត្យពីវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ឃុំស្នឹង ស្រុកបាណន់ ដោយបានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកបណ្តុំ ព្រមទាំងពិនិត្យកន្លែងចិញ្ចឹមមាន់របស់កសិករ និងមានការចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកបាណន់ ប្រធាន/អនុប្រធាន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាណន់ផងដែរ។

៣)-ពិនិត្យពីវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមជ្រូក នៅឃុំតាសាញ ស្រុកសំឡូត ដោយបានជួបថ្នាក់ដឹកនាំ សមាជិកបណ្តុំ និងពិនិត្យកន្លែងចិញ្ចឹមជ្រូករបស់កសិករ និងមានការចូលរួមពីអភិបាលរងស្រុកសំឡូត ប្រធាន/អនុប្រធាន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូតផងដែរ។

៤)-ពិនិត្យពីវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មទុរេន នៅឃុំសំឡូត ស្រុកសំឡូត ដោយបានជួបថ្នាក់ដឹកនាំសមាជិកបណ្តុំ ដោយមានការចូលរួមពីអភិបាលរងស្រុកសំឡូត ប្រធាន/អនុប្រធាន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូត។

៥)-ជួបពិភាក្សាជាមួយក្រុមហ៊ុនចិន ឈ្មោះ Cambodian Banana Agriculture និងចុះពិនិត្យទីតាំងកន្លែងសម្ងួត កែឆ្នៃ វេចខ្ចប់ សម្រាប់ការនាំចេញមៀនប៉ៃលិន(តាង៉ែន) ទៅប្រទេសចិន។

 

 

 

 

 

Leave a Reply

Your email address will not be published.