ក្រុមការងារបានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់សមាជិកបណ្តុំអាជីវកម្មតាមគោលដៅក្នុងស្រុកស្វាយលើ ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់ | ខេត្តសៀមរាប
កម្មវិធី ASPIRE ខេត្តសៀមរាប៖
====================
វគ្គបណ្តុះបណ្តាលបច្ចេកទេសបានរៀបចំតាមបណ្តាស្រុក ដូចខាងក្រោម៖
១). ស្រុកស្វាយលើ៖
✓ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំ នៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ មានអ្នកចូលរួមសរុបចំនួន២០នាក់ ស្រី១៥នាក់
✓ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ នៅភូមិបឹងមាលា ឃុំបឹងមាលា មានអ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី១៦នាក់ ។
២). ស្រុកសូទ្រនិគម៖
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី នៅភូមិថ្នល់ដាច់លិច ឃុំដានរុន ស្រុកសូទ្រនិគម មានអ្នកចូលរួមសរុបចំនួន ២៣នាក់ ស្រី៨នាក់ ។
៣). ស្រុកក្រឡាញ់៖
✓ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសដាំដំណាំបន្លែសុវត្ថិភាព និងផែនការដាំដុះបន្លែនៅរដូវវស្សា នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ មានអ្នកចូលរួម ២១ នាក់ ស្រី ១១ នាក់ ។
✓ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសដាំដំណាំបន្លែ សុវត្ថិភាព និងផែនការដាំដុះបន្លែនៅរដូវវស្សា នៅភូមិដូរ្យតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ មានអ្នកចូលរួម ២៤ នាក់ ស្រី ១៧ នាក់ ។