ពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម និងចូលរួមធ្វើបច្ចុប្បន្នភាពកសិករសម្រាប់ឆ្នាំ២០២២ នៅឃុំក្រាំងចេក ស្រុកឧដុង្គ | ខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖
==================
ថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោកស្រី លន់ សុវណ្ណារី មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងជាមន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE ប្រចាំស្រុកឧដុង្គ បានចុះពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម និងចូលរួមធ្វើបច្ចុប្បន្នភាពកសិករសម្រាប់ឆ្នាំ២០២២ នៅឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំក្រាំងចេក និងឃុំជំពូព្រឹក្ស ។
ក្រុមការងារចុះជួប និងពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាពជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ ៖
១). លោក យ៉យ វណ្ណថា សមាជិកបណ្តុំអាជីវកម្មបន្លែ និងជាម្ចាស់កសិដ្ឋានផ្ទះសំណាញ់ នៅភូមិអំពិលផ្អែម បានដាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ក្នុងផ្ទះសំណាញ់ផ្លាស្ទិច ដែលបាននឹងកំពុងប្រមូលផល និងលក់ក្នុងតំលៃ ៥០០០ រៀល/គ.ក្រ ។
២). លោក អ៊ុន វណ្ណា នៅភូមិដន្លង បានដាំត្រសក់ចំណារ លើផ្ទៃដីទំហំ ២០អារ ទទួលបានផលចំនួន ៣,០០០ គ.ក្រ និងលក់ក្នុងតម្លៃ ១,៥០០ រៀល/គ.ក្រ ។
៣). លោក ឆូ ឆេង នៅភូមិអំពិលផ្អែម បានដាំស្ពៃក្រញាញ់លើផ្ទៃដីទំហំ ១៣ អារ ទទួលបានផលចំនួន ៤០០ គ.ក្រ និងលក់ក្នុងតម្លៃ ៣,០០០ រៀល/គ.ក្រ ។
៤). លោក គេន សុផល នៅភូមិស្តៅឯម បានដាំស្ពៃក្រញាញ់ និងននោង លើផ្ទៃដីទំហំ ២០អារ ទទួលបានផលចំនួន ៥០០ គ.ក្រ និងលក់ក្នុងតម្លៃ ៣,០០០ រៀល/គ.ក្រ ។
៥). លោក មឿន ម៉េន នៅភូមិស្តៅឯម បានដាំក្រូចឆ្មារលើផ្ទៃដី ៥០អារ ទទួលបានផល ៣០០ គ.ក្រ និងលក់ក្នុងតម្លៃ ៤,០០០ រៀល/គ.ក្រ ។
៦). លោក ជា ចែន នៅភូមិអំពិលផ្អែម បានដាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ លើផ្ទៃដី ៥អារ ទទួលបានផលចំនួន ៥០០ គ.ក្រ និងលក់ក្នុងតម្លៃ ១,៥០០ រៀល/គ.ក្រ ។
៧). លោក ឌឹប ធា នៅភូមិដន្លង បានដាំត្រសក់លើផ្ទៃដីទំហំ ១៦អារ ទទួលបានផលចំនួន ១,៦០០ គ.ក្រ និងលក់ក្នុងតម្លៃ ៣,០០០ រៀល/គ.ក្រ និង
៨). លោក ជួប ប៊ុនធឿន នៅភូមិដន្លង បានដាំស្ពៃ និងសណ្តែកគួរលើផ្ទៃដីទំហំ ៣០អារ ទទួលបានបានផលចំនួន ១,៤០០ គ.ក្រ និងលក់ក្នុងតម្លៃ ៤,០០០ រៀល/គ.ក្រ ។
=> ទីផ្សារ និងអ្នកទទួលទិញកសិផល៖
– លោកស្រី មោក កូឡាប អ្នកទទួលទិញបន្លែនៅភូមិអំពិលផ្អែម និងយកមកលក់នៅផ្សារក្រាំងចេក ទូរស័ព្ទលេខ: 0976 376 793 ។
– លោកគ្រូ រាជ្យ ទិញក្រូចឆ្មា អ្នកទទួលទិញបន្លែ និងផ្លែក្រូចឆ្មារ នៅភូមិព្រៃបឹង ទូរស័ព្ទលេខ: 070 505 159 ។
– លោកស្រី រីម ស៊ីណា អ្នកទទួលទិញបន្លែនៅផ្សាងក្រាំងចេក ទូរស័ព្ទលេខ: 087 816 113 ។
+ សូមបញ្ជាក់ផងដែរថា : កម្មវិធី ASPIRE ប្រចាំស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានចងក្រងជាបណ្តុំអាជីវកម្មចំនួន ៩ បណ្តុំ ដែលមានសមាជិកសរុបចំនួន ២២២ គ្រួសារ (ស្ត្រី ៥៦ គ្រួសារ) មានផលិកម្មចំនួន ៥ ប្រភេទរួមមាន: បន្លែចំនួន ២ បណ្តុំ ៤៩ គ្រួសារ, ស្រូវចំនួន ៣ បណ្តុំ ៨២ គ្រួសារ, គោចំនួន ២ បណ្តុំ ៥៥ គ្រួសារ, ជ្រូកចំនួន ១ បណ្តុំ ១៦ គ្រួសារ និងកង្កែបចំនួន ១ បណ្តុំ ២០ គ្រួសារ ស្ថិតនៅក្នុងឃុំវាលពង់ ឃុំក្រាំងចេក ឃុំជំពូព្រឹក្ស ឃុំព្រៃក្រសាំង និងឃុំពាំងល្វា ។