វឌ្ឍនភាពការដាំដុះបន្លែស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ របស់កសិករគំរូ ឈ្មោះ ប៉ុក វេង ជាសមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តក្រចេះ
កម្មវិធី ASPIRE ខេត្តក្រចេះ៖
===================
នៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ឡាយ សម្ភស្ស មន្រ្តីរដ្ឋបាល-ហិរញ្ញវត្ថុនៃកម្មវិធី ASPIRE សហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកចិត្របុរី និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះត្រួតពិនិត្យ និងគាំទ្រការដាំដុះបន្លែស្ពៃក្រញាញ់ នៅក្នុងផ្ទះសំណាញ់របស់កសិករឈ្មោះ ប៉ុក វេង ជាសមាជិកបណ្តុំអាជីវកម្មបន្លែ នៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
សូមបញ្ចាក់ថាបន្ទាប់ពីគាត់ទទួលផលប្រយោជន៍ច្រើនពីផ្ទះសំណាញ់ដែលកម្មវិធី ASPIRE ផ្តល់អោយមួយកន្លងមក គាត់ក៏សម្រេចចិត្តសង់ផ្ទះសំណាញ់ចំនួន៤ បន្ថែមទៀតទំហំ១០ម x ២៦ម ដើម្បីផ្គត់ផ្គង់តាមអ្នកបញ្ជាទិញរាល់ថ្ងៃ ក្នុងការលក់បន្តយកទៅលក់តាមទីផ្សារក្នុង និងក្រៅស្រុក។