សកម្មភាពរបស់ក្រុមការងារថ្នាក់ខេត្ត ក្នុងការចុះតាមដានពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម | ខេត្តសៀមរាប
កម្មវិធី ASPIRE ខេត្តសៀមរាប៖
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារស្រុកប្រាសាទបាគង ដឹកនាំដោយលោកស្រី ជុំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានចុះតាមដានពិនិត្យដំណើរការដាំដុះរបស់កសិករក្នុងបណ្តុំអាជីវបន្លែ ក្នុងឃុំបាល័ង្គ និងឃុំកន្រ្ទាំង ដែលមានសកម្មភាពសំខាន់ៗដូចខាងក្រោម៖
១). ចុះតាមដានដំណើរម៉ាស៊ីនសូឡាបូមទឹករបស់កសិករ មុំ មុត នៅភូមិក្រពើ ឃុំបាល័ង្ឋ ស្រុកប្រាសាទបាគង ។ តាមការឱ្យដឹងពីលោក មុំ មុត ម៉ាស៊ីនសូឡានេះដំណើរការល្អ បូមខ្លាំងពេលមានកម្តៅព្រះអាទិត្យគ្រប់គ្រាន់ ។ លោកថា បើប្រៀបធៀបនឹងម៉ាស៊ីនសូឡាមុនៗ ដែលលោកធ្លាប់ប្រើ ម៉ាស៊ីនសូឡាមួយនេះល្អប្រើ ព្រោះអាចបូមទឹកចេញពីអណ្តូងស្នប់ទៅស្តុកនៅស៊ីទែនទឹក ខាងលើកម្ពស់ជិត ១០មែត្របាន ដើម្បីស្រោចស្រពដំណាំហើយទឹកចេញខ្លាំង។ ក្រុមការងារក៏បានណែនាំ ឱ្យចេះថែទាំឧបករណ៍ទាំងនេះឱ្យយបានល្អ ដើម្បីធានាការប្រើប្រាស់យូរអង្វែងសម្រាប់ ដំណើរការស្រោចស្រពដំណាំ ។
២). បន្ទាប់មក ក្រុមការងារក៏បានចុះទៅពិនិត្យមើលដំណាំស្រូវរបស់កសិកររូបនេះ ដែលកំពុងដាំស្រូវសែនក្រអូប បានប្រហែល ១ខែហើយ និងក្រុមការងារបានណែនាំពីរបៀបថែទាំ និងជំងឺស្រូវដែលត្រូវយកចិត្តទុកដាក់ ។
៣). ចុះពិនិត្យមើលការងារដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់កសិករ យ៉ុង លី នៅភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ។ កសិកររូបនេះ ទើបដំណើរកាត់ស្ពៃតឿ ចំនួន៥រង គាត់ថាដោយសារភ្លៀងជាប់ៗគ្នាច្រើនថ្ងៃ ធ្វើឱ្យកសិករផ្អាកការដាំដុះជាបណ្តោះអាសន្នសិន រងចាំឈប់ភ្លៀងទើបដាំបន្ត ដោយឡែកការដាំក្នុងផ្ទះសំណាញ់ មិនមានបញ្ហាទេ ។ ក្រៅពីនោះ គាត់មានចិញ្ចឹមជ្រូកចំនួន ១៣ក្បាល និងមាន់ជាង១០០ក្បាល ដើម្បីរកចំណូលសម្រាប់ជីវភាពគ្រួសារបន្ថែមពីការដាំដុះ ។