ក្រុមការងារកម្មវិធី ASPIRE បានចុះពង្រឹងសមត្ថភាព និងផ្តល់បច្ចេកទេសបន្ថែមជូនដល់កសិករនៃសមាជិកបណ្តុំអាជីវកម្ម | ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង៖
នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង(កម្មវិធីASPIRE) ដឹកនាំដោយលោកអែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ និងCEW បានចុះបណ្តុះបណ្តាលពង្រឹងសម្ថភាព ក្រុមកសិករនៃបណ្តាញ ការរៀនសូត្រពីកសិករទៅកសិករ(F2F) ពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម និងបច្ចេកទេសដាំដំណាំ ធន់ទៅនឹង កាប្រែប្រួលអាកាសធាតុនៅភូមិទឹកហូត ឃុំទឹកហូតស្រុករលាប្អៀរ ក្នុងគោលបំណង៖
១)-ផ្តល់ចំណេះដឹង និងបទពិសោធន៍ ពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម ជូនកសិករនៃបណ្តាញ (F2F) ដើម្បីផ្សព្វផ្សាយបន្ត។
២)-បណ្តុះបណ្តាលបន្ថែមពីបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជូនសមាជិកក្រុមកសិករ នៃបណ្តាញការសិក្សាពីកសិករ ទៅកសិករ ដែលមានអ្នកចូលរួមសរុបចំនួន ២៥នាក់ ស្រី១៨នាក់។
នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែ ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ខែសីហា ឆ្នាំ២០២២ លោក អ៊ីង ជឺប៉ោ នាយរងខ័ណ្ឌរដ្ឋបាលជលផល និងសហការី សហការជាមួយមន្រ្តីការរិយាល័យកសិកម្មធនធានធម្មជាតិ និងបរិដ្ឋានស្រុកកំពង់ត្រឡាច និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពង្រឹងសមត្ថភាពបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី ពិភាក្សាពីបញ្ហាដែលបានជួបប្រទះក្នុងក្រុមសមាជិកបណ្តុំ និងពិភាក្សារកចំណុចរួមជា មួយអ្នកលក់ អ្នកទិញ នៅក្នុងភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានសមាជិកចូលរួមចំនួន ២៨នាក់ ក្នុងនោះសមាជិកបណ្តុំចំនួន ២៣នាក់ ស្រី ១៦នាក់។