Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE សហការជាមួយមន្ទីរកសិកម្មខេត្ត​ចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី | ខេត្តព្រៃវែង

ក្រុមការងារកម្មវិធី ASPIRE សហការជាមួយមន្ទីរកសិកម្មខេត្ត​ចុះបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី | ខេត្តព្រៃវែង

 

កម្មវិធី ASPIRE ខេត្តព្រៃវែង

=============

 

ដោយមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីASPIRE ខេត្តព្រៃវែង ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកពាមរក៍ និងខណ្ឌជលផលខេត្តព្រៃវែង នៅថ្ងៃទី០៩-១០-១១ ខែសីហា ឆ្នាំ២០២២ បានចុះបើកវគ្គបណ្តុះបណ្តាល ធ្វើការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីសាច់ និងការគ្រប់គ្រង បច្ចេកទេសចិញ្ចឹមត្រីបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មដូចជា៖

១). បណ្ដុំអាជីវកម្មត្រីសាច់សទ្ធាមានលាភ នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមាន សមាជិកបណ្ដុំចូលរួមសរុប១៥នាក់ ស្រី៨នាក់។

២). បណ្ដុំអាជីវកម្មត្រីសាច់បាទី នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមាន សមាជិកបណ្ដុំចូលរួមសរុប១០នាក់ ស្រី១នាក់។

៣). បណ្ដុំអាជីវកម្មត្រីសាច់ព្រែកសំបួរ នៅភូមិព្រែកសំបួរ ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ដែលមានសមាជិកបណ្ដុំចូលរួមសរុប១០នាក់ ស្រី៤នាក់។

វគ្គបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពនេះ បានដំណើរការដោយមានការសម្របសម្រួលពីមន្រ្តីជំនាញខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង (លោក ងិន សុខ និងលោក កង សុវណ្ណារ៉ា)។

 

ជាលទ្ធផល៖ សមាជិកទាំង ០៣បណ្តុំ បានទទួលបច្ចេកទេសថ្មីៗបន្ថែមពីការចិញ្ចឹមត្រី ពីមន្រ្តីជំនាញថ្នាក់ខេត្ត និងក្រុមការងារកម្មវិធី និងការអនុវត្តជាក់ស្តែងតាមគោលដៅ។

 

 

Leave a Reply

Your email address will not be published.