Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ចុះត្រួតពិនិត្យបណ្តុំអាជីវកម្មកែឆ្នៃបង្គាក្រៀម នៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ និងតម្លៃលក់នៅលើទីផ្សារ | ខេត្តព្រះសីហនុ

ចុះត្រួតពិនិត្យបណ្តុំអាជីវកម្មកែឆ្នៃបង្គាក្រៀម នៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ និងតម្លៃលក់នៅលើទីផ្សារ | ខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE ខេត្តព្រះសីហនុ

=============

 

នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ ភ្នាក់ងារផ្សព្វផ្សាយឃុំទួលទទឹង, ស្រុកព្រៃនប់ លោក ព្រុំ ឌី បានចុះត្រួតពិនិត្យបណ្តុំអាជីវកម្មកែឆ្នៃបង្គាក្រៀម នៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ។ ដោយបច្ចុប្បន្ន តម្លៃបង្គាក្រៀមមានការកើនឡើងនៅក្នុងរដូវនេះ។

បង្គាក្រៀមតាមព្រែក៖ លេខ១ តម្លៃ ២២០,០០០រៀល, លេខ២តម្លៃ ១៨០,០០០រៀល និងលេខ៣តម្លៃ ១២០,០០០រៀល

បង្គាក្រៀមសមុទ្រ៖ លេខ ១តម្លៃ ១២០,០០០រៀល, លេខ២តម្លៃ ៨០,០០០រៀល និងលេខ៣តម្លៃ ៦០,០០០រៀល

បង្គាក្រៀមទាំងនេះបានលក់ឱ្យឈ្មួញក្នុងស្រុក យកទៅលក់បន្តនៅខេត្តព្រះសីហនុ, ភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត។

 

 

Leave a Reply

Your email address will not be published.