Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពង្រីកផលិតកម្ម តាមរយៈប្រើទូរភ្ញាស់កូនមាន់ អគ្គិសនី ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ភ្នំលាវ ឃុំពងទឹក | ខេត្តកែប

ពង្រីកផលិតកម្ម តាមរយៈប្រើទូរភ្ញាស់កូនមាន់ អគ្គិសនី ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ភ្នំលាវ ឃុំពងទឹក | ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប

=============

 

ពង្រីកផលិតកម្ម តាមរយៈប្រើទូរភ្ញាស់កូនមាន់ អគ្គិសនី ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់

 

ដោយមានតម្រូវការមាន់សាច់ខ្ពស់ ពីអ្នកបញ្ជាទិញ និងការផលិតកូនមាន់ដោយធម្មជាតិមិនអាចឆ្លើយតបនូវបរិមាណទីផ្សារត្រូវការ ចិញ្ចឹមរហូតដល់ចាប់លក់ ដូច្នេះមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល លោក ឡន សុចិត្ត បានចុះពិនិត្យតាមដាន និងស្វែងរកដំណោះស្រាយពីបង្ហាញជូនកសិករ ដោយផ្តល់បច្ចេកទេសបន្ថែមពីរបៀបប្រើ ប្រាស់ ទូរភ្ញាស់ពងមាន់ ដាក់ប្រើប្រាស់លេីកដំបូងបានពងមាន់ ចំនួន ២០០ គ្រាប់ នៅផ្ទះលោក ស្រី សាំង ខន ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ពីព្រោះសារៈសំខាន់នៃទូរភ្ញាស់នេះ មានអត្រាញាស់កូនខ្ពស់ ហើយកូនមាន់មានសុខភាពល្អ។
ម្យ៉ាងទៀងសមត្ថភាពទូរភ្ញាស់នេះ អាចផលិតកូនមាន់បាន ៥០០កូន ហើយកំពុងទិញពងមាន់បន្ថែមទៀតពីសមាជិកបណ្តុំក្នុងស្រុកដំណាក់ចង្អើរនេះ ។ អនុសាសន៍មន្ត្រីជំនាញបានបញ្ជាក់ថា កសិករគួរលក់មាន់ មានអាយុ ២១ថ្ងៃ មានតម្លៃសមរម្យ ក្រោយចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗរួចហើយ។

បច្ចុប្បន្នកសិកររួបនេះ មានមាន់មេ ១០ ឈ្មោល ២ក្បាល និង មាន់ជំទង់ ៥០ក្បាល ក្រោយសល់ពីការលក់មាន់ ៤០ក្បាល ស្មើនឹង ៦០គីឡូក្រាម ទទួលបានទឹកប្រាក់ ១,០៨០,០០០រៀល តាមរយៈកិច្ចសន្យាកសិកម្មជាមួយអ្នកប្រមូលទិញ លោក អាង សុផា។

 

 

Leave a Reply

Your email address will not be published.