Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលស្ដីពី ការរំលឹកឡើងវិញនៃការប្រើប្រាស់ប្រព័ន្ធចំការអាប់ (Chamka App) និង សុខភាពដំណាំក្នុងកម្មវិធីចំការអាប់ | ខេត្តឧត្តរមានជ័យ

វគ្គបណ្ដុះបណ្ដាលស្ដីពី ការរំលឹកឡើងវិញនៃការប្រើប្រាស់ប្រព័ន្ធចំការអាប់ (Chamka App) និង សុខភាពដំណាំក្នុងកម្មវិធីចំការអាប់ | ខេត្តឧត្តរមានជ័យ

 

កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ

=======================

 

“វគ្គបណ្ដុះបណ្ដាលស្ដីពី ការរំលឹកឡើងវិញនៃការប្រើប្រាស់ប្រព័ន្ធចំការអាប់ (Chamka App) និង សុខភាពដំណាំក្នុងកម្មវិធីចំការអាប់”
================

នាថ្ងៃចន្ទ ១១ កើត ខែ ស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនិងថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២ មន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការរំលឹកឡើងវិញនៃការប្រើប្រាស់ប្រព័ន្ធចំការអាប់ (Chamka App) និង សុខភាពដំណាំក្នុងកម្មវិធីចំការអាប់ (Chamka App) សម្របស្រួលដោយ លោក ប៊ុន ធឿន និងសហការី នៃក្រុមហ៊ុន CHAMKA APP ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយចំណេះដឹងបន្ថែមដល់ មន្ត្រីកសិកកម្មស្រុក និង ភ្នាក់ងារផ្សព្វផ្សាយឃុំ(CEWs) វគ្គបណ្ដុះបណ្ដាលនេះមានមាតិកាដូចជា ៖

(១). រំលឹកឡើងវិញនៃការប្រើប្រាស់ប្រព័ន្ធ Chamka App

(២). បន្ថែមមុខងារសុខភាពដំណាំ ក្នុងកម្មវិធី Chamka App ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ស្រ្តី ៩នាក់។

ជាលទ្ធផល៖

(១). សិក្ខាកាមទទួលបានចំណេះដឹងនៃការប្រើប្រាស់កម្មវិធីចំការអាប់មួយជាក់លាក់ និង

(២). មានចំណេះដឹងផ្នែកសុខភាពដំណាំ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។

 

====================
នាថ្ងៃដដែល ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIER ស្រុកអន្លង់វែង សហការជាមួយមន្ត្រីផ្សព្វផ្សាយឃុំ CEW បានចុះតាមដានវឌ្ឍនភាពដំណាំដំឡូងមី នៃសមាជិកបណ្ដុំអាជីវកម្មដំឡូងមី ដល់ទីចម្ការផ្ទាល់ ក្នុងគោលបំណងដើម្បី ពិនិត្យមើល សុខភាពដំឡូងមី សត្វល្អិត និងការលូតលាស់ដំឡូងមី ។

ជាលទ្ធផល៖ ដំឡូងមីដុះលូតលាស់ល្អ សុខភាពដំឡូងមីល្អ (មិនមានជំងឺម៉ូសាអ៊ិច) និងផែនការបន្ត គឺតាមដាន និងផ្ដល់វគ្គបណ្តុះបណ្តាលពីបច្ចេកទេសផលិតកម្មពូជដំឡូងមីល្អ។

 

 

 

Leave a Reply

Your email address will not be published.