Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការចិញ្ចឹមមាន់-កូនកង្កែប-កូនត្រី និងភាពឆ្នៃប្រឌិតសម្រាប់កសិកម្មចម្រុះរបស់កសិករ ព្រំ​ ទូច ដែលមានគាំទ្រកម្មវិធី ASPIRE | ខេត្តកែប

វឌ្ឍនភាពការចិញ្ចឹមមាន់-កូនកង្កែប-កូនត្រី និងភាពឆ្នៃប្រឌិតសម្រាប់កសិកម្មចម្រុះរបស់កសិករ ព្រំ​ ទូច ដែលមានគាំទ្រកម្មវិធី ASPIRE | ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប

=============

 

ការអនុវត្តកសិកម្មចម្រុះ របស់កសិករ ព្រំ ទូច

 

កសិករ ព្រំ ទូច អនុប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិភ្ន្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ក្រោមការណែនាំ និងផ្តល់យោបល់ ពីការិយាល័យជំនាញ កសិកររូបនេះ សម្រេចពង្រីកផលិតកម្ម ដោយមានឱកាសភ្ជាប់ទីផ្សារ ពីអ្នកធាតុចូល (កូនមាន់ កូនកង្កែប និង កូនត្រី) ទទួលទិញមាន់ កង្កែប និង ត្រីសាច់ ពីគាត់ បើសិនមានបញ្ហាទីផ្សារ។ បច្ចុប្បន្ន កសិកររូបនេះ បានកំពុងចិញ្ចឹមកង្កែបសាច់ ចំនួន ៤០០០ក្បាល ។

គាត់មានមាន់ ៣០០ក្បាល ត្រីឆ្ពិនទឹកសាបចំនួន ៥,០០០ក្បាល ត្រីទីឡាបព្យា ចំនួន ៥,០០០កូន និងត្រីអណ្តែងចំនួន ២០​,០០០កូន និង ត្រីប្រាចំនួន ២,៤០០កូន លើដីស្រែដែលកែឆ្នៃជាស្រះតូចៗចំនួន ៨កន្លែង។

ការចិញ្ចឹមរបស់គាត់នៅប្រើចំណីផ្សារ គាត់មានបំណងផលិតចំណី ឬរៀបចំជាប្រព័ន្ធអាហារ Food system ដោយ ប្តូរទ្រុងមាន់ធ្វើលើស្រះ លាមកមាន់ជាចំណីត្រី និងកង្កែប ដែលយកកង្កែបចិញ្ចឹមក្នុងស្រះវិញ ដោយមានដាំដុះចកសុឡា ជាចំណីត្រី កង្កែប និងមាន់ ហើយធ្វើប្រព្រឹត្តកម្មទឹកស្រះ អោយថ្លាល្អ និងមានខ្យល់អុកស៊ីសែនគ្រប់គ្រាន់ បង្កើនការលូតលាស់វារីវប្បកម្ម។

ចំណែកអាងកង្កែប បច្ចុប្បន្ន ទុកចិញ្ចឹមកន្ធាយវិញ ដោយឃើញឱកាសទីផ្សារ មានតម្លៃថ្លៃ និងពេញនិយម។ ចំណែកទូរភ្ងាស់មាន់ ប្រើអគ្គិសនី គាត់នឹងយកប្រើឡើងវីញ ដើម្បីផលិតកូនមាន់អោយបានច្រើន។ ក្រៅពីនោះគាត់មានបំណង ធ្វើរបងជុំវិញកសិដ្ឋាន ដើម្បីការពារសុវត្ថិភាព មនុស្ស និង សត្វ។

 

 

Leave a Reply

Your email address will not be published.