Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលបាននឹងកំពុងដាំដុះ និងប្រមូលកសិផល | ខេត្តកំពង់ស្ពឺ

ក្រុមការងារកម្មវិធី ASPIRE បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលបាននឹងកំពុងដាំដុះ និងប្រមូលកសិផល | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

=============

 

លោក ច្រេស សំអាត ភ្នាក់ងារផ្សព្វផ្សាយឃុំស្រង់ ស្រុកគងពិសី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះពិនិត្យវឌ្ឍនភាព និងគាំទ្រសមាជិកបណ្តុំអាជីវកម្មបន្លែ ដែលបាននឹងកំពុងដាំដុះនៅក្នុងភូមិគោលដៅរួមមាន ៖

១). គ្រួសារលោកស្រី ញឹក នី សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិស្រែមាន់ឃុំស្រង់ បាននឹងកំពុងប្រូលផលខាត់ណាផ្កា ដែលបានចាប់ផ្តើមដាំដុះ លើផ្ទៃដីទំហំ ២៥ អារ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ និងប្រមូលចុងខែកក្កដា ឆ្នាំ២០២២ រហូតដល់ពេលនេះ ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី ០៤ ខែសីហា នេះគាត់ប្រមូលផលបានចំនួន ១,១១៥ គ.ក្រ និងលក់ចេញក្នុងតម្លៃពី ៤៥០០៛ – ៥០០០៛/គ.ក្រ ។

២). គ្រួសារលោកស្រី ផាន់ ចាន់ណា សមាជិកបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិអូពង្ររ ឃុំស្រង់ បាននឹងកំពុងប្រមូលផលត្រសក់ ដែលបានចាប់ផ្តើមដាំដុះលើផ្ទៃដីទំហំ ២០អារ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងប្រមូលផលរហូតដល់ពេលនេះ ។ ត្រឹមថ្ងៃទី ០៤ ខែសីហា នេះគាត់ប្រមូលផលបានចំនួន ៨០០គ.ក្រ និងលក់ចេញក្នុងតម្លៃ ១៥០០៛-២០០០៛/គ.ក្រ។

៣). គ្រួសារលោក ទិត្យ ធឿន ប្រធានបណ្តុំអាជីវកម្មបន្លែ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្រង់ បាននឹងកំពុងប្រមូលផលប៉េងប៉ោះ និងត្រប់ ដែលបានចាប់ផ្តើមដាំដុះ លើផ្ទៃដីទំហំ ២៥អារ កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២២ និងប្រមូលផលរហូតដល់ពេលនេះ បានប៉េងប៉ោះ ចំនួន ៥៧០ គ.ក្រ លក់ចេញក្នុងតម្លៃ ៣០០០៛/គ.ក្រ និងត្រប់ចំនួន ៥៣០ គ.ក្រ លក់ចេញក្នុងតម្លៃ ២០០០៛/គ.ក្រ ។

គ្រួសារសមាជិកបណ្តុំអាជីវកម្មបន្លែទាំងបីខាងលើបានព្រមព្រៀងលក់ជូនតាមការបញ្ជាទិញពីលោក ពយ វណ្ណៈ ទូរស័ព្ទលេខ 010 626 818 អ្នកទទួលទិញបន្លែមកពីភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពងស្ពឺ ។

 

 

Leave a Reply

Your email address will not be published.