Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE បានចុះតាមដានពិនិត្យវឌ្ឍនភាពកសិករដែលជាសមាជិកបណ្តុំចិញ្ចឹមកង្កែប និងបន្លែសុវត្ថិភាព | ខេត្តតាកែវ

ក្រុមការងារកម្មវិធី ASPIRE បានចុះតាមដានពិនិត្យវឌ្ឍនភាពកសិករដែលជាសមាជិកបណ្តុំចិញ្ចឹមកង្កែប និងបន្លែសុវត្ថិភាព | ខេត្តតាកែវ

 

កម្មវិធី ASPIRE ខេត្តតាកែវ

=============

នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២  ភ្នាក់ងារផ្សព្វផ្សាយឃុំត្រពាំងក្រញូង បានចុះត្រួតពិនិត្យតាមដានវឌ្ឍនភាព កសិករជាសមាជិកបណ្តុំអាជីវកម្មកង្កែប។  កសិករចិញ្ចឹមកង្កែប ឈ្មោះ ស៊ូ មិញ ភេទស្រី នៅភូមិត្រពាំងស្គា ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ អាចលក់ក្នុងមួយថ្ងៃពី ១០គីឡូក្រាម ទៅ ២០គីឡូក្រាម ក្នុងតម្លៃមួយគីឡូបាន ១០,០០០រៀល ដោយបកស្បែករួច។

 

នាថ្ងៃដដែល ភ្នាក់ងារផ្សព្វផ្សាយឃុំត្រពាំងក្រញូង បានបន្តចុះត្រួតពិនិត្យតាមដានវឌ្ឍនភាព កសិករជាសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិបុស្បតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។  កសិករ ឈ្មោះ សំរិទ្ធ វន អាចប្រមូលកសិផលបន្លែចន្លោះពី ៨០គីឡូក្រាម ទៅ ១០០គីឡូក្រាម ក្នុងមួយថ្ងៃ ដោយលក់បានក្នុងតម្លែ ២,០០០រៀល/គ.ក ។

 

 

Leave a Reply

Your email address will not be published.