កិច្ចប្រជុំ ស្ដីពីបច្ចេកទេសផលិតស្វាយខុសរដូវ និងត្រសក់ផ្អែមនាំចេញទៅទីផ្សារ | ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
កិច្ចប្រជុំ ស្ដីពី បច្ចេកទេសផលិតស្វាយខុសរដូវ និងត្រសក់ផ្អែមនាំចេញទៅទីផ្សារ
=============
នាថ្ងៃប្រហស្បតិ៍ ៧ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែង ក្រោមអធិបតីភាព លោក ឡឹករ័ត្ន អនុប្រធានមន្ទីរបានរៀបចំកិច្ចប្រជុំពិភាក្សារការគាំទ្របច្ចេកទេសដល់បណ្តុំអាជីវកម្មដំណាំស្វាយកែវរមៀត និងត្រសក់ផ្អែម សរុបអ្នកចូលរួមចំនួន ០៩នាក់/ស្រី ០៤នាក់ ស្ថិតនៅស្រុកអន្លង់វវែង ដែលមានគោលបំណង និងខ្លឹមសាររួមមាន៖
(១). ការផលិតស្វាយខុសរដូវដែលការរក្សាបាននិរន្តរភាពក្នុងការដាក់បញ្ជូលភូមិ១ផលិតផល១
(២). ការផ្លាស់ប្ដូរបទពិសោធន៍នៃសមាជិកបណ្ដុំ
(៣). ការគ្រប់គ្រងដំណាំស្វាយ
(៤). ការផលិតឱ្យត្រូវទៅតាមតម្រូវការទីផ្សារ
(៥). ការផលិតស្វាយខុសរដូវ
(៦). ការកាត់បន្ថយថ្លៃដើម
(៧). ការកែច្នៃ
(៨). ការអនុវត្តប្រតិទិនដាំដុះតាមផែនការសមាជិកក្រុម
(៩). ការរក្សាគុណភាពដី និងការកាត់បន្ថយការដំាដុះរដូវភ្លៀងធ្លាក់ជោគជាំ
(១០). ការបន្ថែមមុខដំណាំផ្សេង ដែលធន់នឹងការប្រែលប្រួលអាកាសធាតុ ។