Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះកិច្ចសន្យា រវាងសមាជិកបណ្តុំអាជីវកម្ម ជាមួយអ្នកលក់ធាតុចូល និងអ្នកទទួលទិញ | ខេត្តកំពង់ស្ពឺ

ការចុះកិច្ចសន្យា រវាងសមាជិកបណ្តុំអាជីវកម្ម ជាមួយអ្នកលក់ធាតុចូល និងអ្នកទទួលទិញ | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

 

ការចុះកិច្ចសន្យា រវាងសមាជិកបណ្តុំអាជីវកម្ម ជាមួយអ្នកលក់ធាតុចូល និងអ្នកទទួលទិញ ខេត្តកំពង់ស្ពឺ

 

កាលពីថ្ងៃពុធ ៦ កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ នៅអគារប្រមូលផ្តុំកសិផលឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច មានរៀបចំពីធីប្រជុំពិភាក្សាគណៈកម្មាការអគារប្រមូលផ្តុំកសិផល តំណាងបណ្តុំអាជីវកម្ម និងចុះកិច្ចសន្យារជាមួយអ្នកលក់ធាតុចូល និងអ្នកទទួលទិញកសិផល ដែលរៀបចំ និងសម្របសម្រួលដោយក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដែលមានការចូលរួមដូចជា៖

(១)-លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធី២

(២)-នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងជាមន្ត្រីទទួលបន្ទុកអនុកម្មវិធី៤

(៣)-លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុកភ្នំស្រួច

(៤)-លោកក្រុមប្រឹក្សាឃុំគីរីវ័ន្ត

(៥)-ភ្នាក់ងារផ្សព្វផ្សាយឃុំគីរីវ័ន្ត

(៦)-ប្រធានបណ្តុំអាជីវកម្ម ឮ

(៧)-គណៈកម្មាការអគារប្រមូលផ្តុំកសិផល

(៨)-អ្នកផ្គត់ផ្គង់ធាតុចូល និង

(៩)-អ្នកទទួលទិញកសិផល សរុបចំនួន ១៧ នាក់ (ស្រី ០៤នាក់) ។

ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា៖

-តំណាងបណ្តុំអាជីវកម្ម បានព្រមព្រៀងគ្នាក្នុងការទទួលទិញធាតុចូលពី លោកស្រី ហុង កញ្ញនី អ្នកលក់ធាតុចូល (សម្ភារកសិកម្ម) ស្ថិតនៅផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ទូរស័ព្ទលេខ : 015 307 024 ។

-តំណាងបណ្តុំអាជីវកម្ម បានព្រមព្រៀងលក់កសិផលរបស់ខ្លួន ជូនលោក នួន សុធា មកពីភូមិក្រាំងខ្វាវ ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ទូរស័ព្ទលេខ : 0966 546 384 ។

=> សូមបញ្ជាក់ផងដែរថា កម្មវិធី ASPIRE ប្រចាំស្រុកភ្នំស្រួច បានចងក្រងបណ្តុំអាជីវកម្មសរុបចំនួន ៤១ បណ្តុំ សមាជិកចំនួន ៩១៩ គ្រួសារ ( ស្ត្រី ៣០៣ គ្រួសារ ) ដែលក្នុងនោះបន្លែចំនួន ០៤បណ្តុំ, ស្វាយចំនួន ១១បណ្តុំ, មាន់ចំនួន ១១បណ្តុំគោ, គោចំនួន ០៣បណ្តុំ, ជ្រូក ០១បណ្តុំ, ត្រី ចំនួន ០៣បណ្តុំ, កង្កែបចំនួន ០៣បណ្តុំ, ទំពាំងផ្អែមចំនួន ០២បណ្តុំ, ឃ្មុំចំនួន ០១បណ្តុំ និងស្រូវចំនួន ០២បណ្តុំ ។

 

 

Leave a Reply

Your email address will not be published.