Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែមពីការចិញ្ចឹមមាន់ ការធ្វើចំណីមាន់ និងការធ្វើតេស្តលើបន្លែដើម្បីស្វែងរកសារធាតុពុល | ខេត្តប៉ៃលិន

ការពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែមពីការចិញ្ចឹមមាន់ ការធ្វើចំណីមាន់ និងការធ្វើតេស្តលើបន្លែដើម្បីស្វែងរកសារធាតុពុល | ខេត្តប៉ៃលិន

 

កម្មវិធី ASPIRE ខេត្តប៉ៃលិន

 

លោកឡាយ ពិសិដ្ឋ មន្រ្តីការិយាល័យរដ្ឋបាលព្រៃឈើទទួលបន្ទុកអនុកម្មវិធី ASPIRE បានសហការជាមួយកសិករគំរូ លោកម៉ិច ចន្នី និងផលិតកម្មសត្វ រៀបចំវគ្គបំប៉នបន្ថែមការគ្រប់គ្រងបណ្តុំអាជីវកម្ម ការដឹកនាំក្រុមបណ្ដុំអាជីវកម្ម ការពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែមពីការចិញ្ចឹមមាន់ និងការធ្វើចំណីមាន់ស្របតាមគោលគំនិតនៃកម្មវិធី ASPIRE និងការរៀបចំផែនការផលិត ដើម្បីឈានទៅរកការធ្វើកិច្ចសន្យាតាមតម្រូវការទីផ្សារ ដល់បណ្តុំមាន់ស្រែភូមិដូង និងស្លា ក្រោមអធិបតីភាពលោក អ៊ឺម សុភឿន អនុប្រធានមន្ទីរ ដោយមានអ្នកចូលរួមចំនួន២២នាក់ ស្រី១០នាក់ និងដល់បណ្តុំមាន់ស្រែភូមិបុស្អំ ដោយមានអ្នកចូលរួមចំនួន១៥នាក់ ស្រី០៦នាក់ ។

-នៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបន្ទប់ពិសោធន៍ (Testing Lab) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានធ្វើការពិសោធន៍រកសារធាតុពុល លើបន្លែចំនួន ២មុខ ដែលមានប្រភពមកពីផ្សារ គឺ ១ ស្ពៃក្រញាញ់ ២ សណ្ដែកគួ ។
ជាលទ្ធផល៖
ក្រោយពីបានអនុវត្តតាមជំហាន ទាំង៦ នៃការធ្វើពិសោធន៍លទ្ធផលបង្ហាញថា ស្ពៃក្រញាញ់ និងសណ្ដែកគួ មានសុវតិ្ថភាព អាចប្រើប្រាស់បាន។

 

 

 

Leave a Reply

Your email address will not be published.