Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យតាមដាន ដំណើរការដាំដុះបន្លែរបស់សមាជិកអាជីវកម្មបន្លែ នៅស្រុកបន្ទាយស្រី និងស្រុកសូទ្រនិគម | ខេត្តសៀមរាប

ពិនិត្យតាមដាន ដំណើរការដាំដុះបន្លែរបស់សមាជិកអាជីវកម្មបន្លែ នៅស្រុកបន្ទាយស្រី និងស្រុកសូទ្រនិគម | ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

 

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ភ្នាក់ងារផ្សព្វផ្សាយឃុំ CEW បានចុះតាមដានការដាំដុះដំណាំបន្លែរបស់កសិករ ចៅ មៀន នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ដែលចម្ការរបស់គាត់មានផ្ទៃដីដាំដុះចំនួន ៧០០០ម៉ែត្រការ៉េ ដែលមានដំណាំបន្លែមានដូចជា៖ ននោង, ត្រឡាច, ល្ពៅ, ឃ្លោក និង សណ្តែកគួរ ។ បច្ចុប្បន្នគាត់ កំពុងប្រមូលផល ល្ពៅ និងននោង ក្នុង ១ថ្ងៃបានចំនួន ៧០គីឡូក្រាម ប្រមូលផល ១លើក បាន ១៥០គីឡូក្រាម។

 

នាថ្ងៃដដែល នៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ភ្នាក់ងារផ្សព្វផ្សាយឃុំកៀនសង្កែ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះពិនិត្យតាមដានការដាំបន្លែរបស់កសិករឈ្មោះ ជៀម សុផន ភេទប្រុស រស់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពសាមគ្គីជោគជ័យ(ឆ្នាំ២០២១) ស្ថិតនៅក្នុងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រ។

បច្ចុប្បន្នកសិករ ជៀម សុផន គាត់បានដាំសាលាដចំនួន ៤រង ដែលមានទទឹងមួយម៉ែត្រ ២តឹក បណ្តោយ ១២ម៉ែត្រ និងគាត់ទើបចាប់ផ្តើមដាំបន្តបន្ទាប់ ហើយចំពោះកសិករដែលនៅក្នុងបណ្តុំនៅតែបន្តការដាំដុះជាបន្តបន្ទាប់ ដោយឡែកបន្លែដែលពួកគាត់ដាំបានភាគច្រើន គាត់បានលក់អោយទៅអ្នកប្រមូលទិញនៅក្នុងភូមិ។

 

 

Leave a Reply

Your email address will not be published.