Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសថ្មីៗលើការដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកំពង់ឆ្នាំង

វគ្គបណ្តុះបណ្តាលស្តីពីការផ្តល់បច្ចេកទេសថ្មីៗលើការដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ | ខេត្តកំពង់ឆ្នាំង

 

កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង

 

ក្រុមការងារមន្រ្តីជំនាញការិយាល័ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ក្រុមការងារកម្មវិធី ASPIRE និងភ្នាក់ងារផ្សព្វផ្សាយឃុំ CEW បានសហការបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងការងារជាក្រុម និងការផ្តល់បច្ចេកទេសថ្មីៗពីការដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ៤បណ្តុំ ដែលមានអ្នកចូលរួម សរុប ៩១ នាក់ ស្រី ៥៨នាក់៖

១). ភូមិតាំងពោន ឃុំ ពាមស្រុកសាមគ្គីមានជ័យ អ្នកចូលរួម ២៥នាក់ (ស្រី១០នាក់)

២). ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ អ្នកចូលរួម ២៤ នាក់ (ស្រី ២៣នាក់ )

៣.ឃុំទឹកហូត ២០នាក់ (ស្រី ១៥ ) ឃុំអណ្តូងស្នាយ ២២នាក់ (ស្រី ១០នាក់)

វគ្គបណ្តុះបណ្តាលនេះគោលបំណង ពង្រឹងសមាជិកបណ្តុំឱ្យមានភាពរឹងមាំ ភាពជាម្ចាស់ការ និងសមត្ថភាពផលិត ដែលប្រកបដោយនិរន្តភាព ដើម្បីស្របតាមការឆ្លើយតបនូវតម្រូវការទីផ្សារ។

ជាលទ្ឋផល សមាជិកបណ្តុំបានយល់ដឹងបន្ថែម ពីរបៀបធ្វើការដាំដុះដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សារៈប្រយោជន៍ធ្វើការងារជាក្រុម និងបច្ចេកទេសដាំដុះបន្លែមានដូចជា ការជ្រើសរើសពូជ ការរៀបចំដី ការបណ្តុះកូន បច្ចេកទេសគ្របកៅស៊ូលើរង ការគ្រប់គ្រងផ្ទះសំណាញ់ ការធ្វើមេជីទឹក ជីកំប៉ុស្ត៏គោក ការគ្រប់គ្រងជំងឺ និងសត្វល្អិត ការកត់ត្រាចំណូល-ចំណាយជាដើម។

 

 

Leave a Reply

Your email address will not be published.