កម្មវិធី ASPIRE ខេត្តរតនគិរី៖
នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) បានចុះពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមមាន់របស់កសិករ សៃ សូតៃ នៅភូមិបានហ្វាង ឃុំប៉ុង ស្រុកវើនសៃ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE)។
កសិករបានបញ្ជាក់ថា គាត់ចិញ្ចឹមមាន់ចំនួន ១៥០ក្បាល ហើយក្នុង១ខែគាត់អាចលក់បានចន្លោះពី ២០-២៥គីឡូក្រាម ដោយបានតម្លៃ ១គីឡូក្រាម ចំនួន ១៨,០០០រៀល។



