ក្រុមការងារកម្មវិធី ASPIRE បានចុះពិនិត្យវឌ្ឍនភាពកសិករសមាជិកបណ្តុំអាជីវកម្មបន្លែ-មាន់-ពពែ-ត្រី-ដំឡូងមី-វារីវប្បកម្ម | ខេត្តបាត់ដំបង
កម្មវិធី ASPIRE ខេត្តបាត់ដំបង៖
នាថ្ងៃចន្ទ-អង្គារ ៤-៥កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១-២ ខែសីហា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងមានសកម្មភាពដូចខាងក្រោម៖
១)- មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំស្រុកឯកភ្នំ បានចុះពិនិត្យការដាំដុះ កសិករបណ្ដុំអាជីវកម្មបន្លែសំរោងស្នោមានជ័យ លោក ឌិន ចន្ទី កំពុងប្រមូលផលខាត់ណាដើមបាន ៦០គក្រ លក់បានតម្លៃ 5000រៀល/គក្រ ដាំលើផ្ទៃដី ៣៥០ម៉ែត្រការ៉េ និងប្រមូលផលត្រប់ស្រួយ ៥០០គីឡូក្រាមលក់បានតម្លៃ ១000រៀល/គក្រ ដាំលើផ្ទៃដី ៩00ម៉ែត្រការ៉េ។
២)-មន្ត្រីសម្របសម្រួថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកថ្មគោល បានចុះពិនិត្យការងារប្រមូលផលក្រសក់របស់កសិករឈ្មោះ អាន លំអង ដែលជាសមាជិកបណ្ដុំអាជីវកម្មបន្លែភូមិអង់ ឃុំតាម៉ឺន ដាំលើផ្ទៃដី ១២៥០ម៉ែត្រការ៉េ បានប្រមូលផលត្រសក់ ២៤០គក្រ លក់តម្លៃ ១៥០០រៀល/គក្រ និងកំពុងបន្ត។ កសិករឈ្មោះ ថៃ អូន បានដាំដុះត្រសក់លើផ្ទៃដី១000ម៉ែត្រការ៉េកំពុងចេញផ្កា។ កសិករ ឈ្មោះ កង ហ៉ឹង នៅភូមិតាសី ឃុំតាម៉ឺន កំពុងដាំស្ពៃក្តោបក្នុងផ្ទះសំណាញ់ លើផ្ទៃដីចំនួន ៤០០ម៉ែតការ៉េ និងប្រមូលផលពេលឆាប់ៗនេះ។
៣)-មន្ត្រីសម្របសម្រួលរដ្ឋាជលបានចុះពង្រឹងបណ្តុំអាជីវកម្មវារីវប្បកម្ម នៅឃុំតាក្រី ស្រុកកំរៀង និងបណ្តុំអាជីវកម្មវារីវប្បកម្ម ឃុំបន្សាយត្រែង ស្រុកថ្មគោល មានអ្នកចូលរួមសរុប ៣០នាក់ ស្រី០៨នាក់ មកពីភូមិតាក្រី ភូមស្រះកំប៉ោក ភូមិដំណាក់សាលា ដើម្បីពិភាក្សាគ្នាអំពីការចិញ្ចឹមត្រី និងពិនិត្យស្រះចិញ្ចឹមត្រីជាក់ស្តែង។
៤)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកកំរៀង បានចុះពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមពពែ លើកកសិករ ៤គ្រួសារនៅភូមិស្វាយវែង និងភូមិស្វាយស ឃុំកំរៀង។
៥)- មន្ត្រីសម្របសម្រួលថ្នាក់ និងភ្នាក់ងារផ្បព្វផ្សាយឃុំ នៃស្រុកសំពៅលូន ស្រុកថ្មគោល ស្រុកកំរៀង បានរៀបចំប្រជុំជាមួយបណ្តុំអាជីវកម្មបន្លែ មាន់ ដំឡូងមី វារីវប្បកម្ម (ចិញ្ចឹមត្រី) ដែលមានអ្នកចូលរួមសរុប ១៤០នាក់ ក្នុងនោះស្រ្តី៦០នាក់។