August 3, 2022
ការធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករឆ្នាំ២០២២ នៅក្នុងប្រព័ន្ធ MIS នៃកម្មវិធី ASPIRE | ខេត្តរតនគិរី
កម្មវិធី ASPIRE ខេត្តរតនគិរី៖
នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ចុះគាំទ្រ និងផ្ដល់យោបល់ដល់ភ្នាក់ងារផ្សព្វផ្សាយឃុំភ្នំកុក និងភ្នាក់ងារផ្សព្វផ្សាយឃុំកោះពាក្យ ស្រុកវើនសៃ អំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករ ឆ្នាំ២០២២។
ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE បានបង្ហាញអំពីគោលការណ៍ និងរបៀបធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករ នៅក្នុងប្រព័ន្ធ MIS ព្រមទាំងបានជំរុញភ្នាក់ងារផ្សព្វផ្សាយឃុំឱ្យពន្លឿនការធ្វើបច្ចុប្បន្នភាពទិន្នន័យកសិករនេះតាមការណែនាំរបស់ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE ។


