កម្មវិធី ASPIRE ខេត្តកណ្តាល៖
ការប្រមូលផលបន្លែក្នុងផ្ទះសំណាញ់ របស់សមាជិកបណ្ដុំអាជីវកម្ម ឃុំព្រះប្រសប់
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាសក័ ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០២២
ក្រុមការងារទីផ្សារកម្មវិធី ASPIRE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ខ្សាច់កណ្ដាល រួមនឹងលោក ឡាំង ហាំងឡេង ភ្នាក់ងារផ្សព្វផ្សាយប្រចាំឃុំព្រះប្រសប់ បានធ្វើការចុះតាមដាន និងជំរុញការផលិតបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់លើទីផ្សាររបស់កសិករជាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ឃុំព្រះប្រសប់។
ជាលទ្ធផល លោកស្រី វ៉ែន សៀក កសិករមកពីភូមិព្រះប្រសប់ ឃុំព្រះប្រសប់បានដាំដំណាំក្នុងផ្ទះសំណាញ់នូវដំណាំបន្លែស្លឹក (ស្ពៃក្រញាញ់) បានដាំចំនួន ៥ រង ដែលមានបណ្ដោយ ១៥ម៉ែត្រ និងទទឹង ៣ ម៉ែត្រ រីឯផ្ទៃដីផ្សេងទៀត បានដាក់ដាំស្ពៃក្តោប (អាចប្រមូលផលក្នុងចុងខែសីហា) ។ ផលស្ពៃក្រញ៉ាញ់ប្រមូលបាន មានចំនួន ១៦៥ គីឡូក្រាម លក់បានក្នុងតម្លៃ៣៥០០៛/គ.ក លក់ឱ្យក្រុមហ៊ុនតាមកិច្ចសន្យា ។


