កិច្ចពង្រឹងសមាជិកបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែម ចំនួន២បណ្តុំអាជីវកម្ម នៅឃុំព្រងិល ខេត្តពោធិ៍សាត់
កម្មវិធី ASPIRE ខេត្តពោធិ៍សាត់ ៖
នៅថ្ងៃទី ២២-២៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារកម្មវិធី ASPIRE ថ្នាក់ខេត្ត ទទួលបន្ទុកទីផ្សារ និងទីប្រឹក្សាកម្មវិធី បានសហការជាមួយរដ្ឋបាលព្រៃឈើ អនុវត្តអនុកម្មវិធីព្រៃឈើ បានចុះពង្រឹងសមាជិកបណ្តុំអាជីវកម្មឬស្សីទំពាំងផ្អែម ចំនួន២បណ្តុំអាជីវកម្ម នៅភូមិស្វាយប៉ាក អូរស្រាវ និងភូមិកំពែង ឋិតនៅឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ដែលមានវត្តមានលោកមេឃុំព្រងិល រដ្ឋបាលព្រៃឈើសង្កាត់ និងមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើ ភ្នាក់ងារសម្របសម្រួលឃុំ និងសមាជិកបណ្តុំអាជីវកម្មបានចូលរួម ៖
– តាមការរាយការណ៍ពីសមាជិកបណ្តុំអាជីវកម្ម សមាជិកប្រមាណជិត៥០% បានទទួលផលជាបណ្តើរៗពីទំពាំងផ្អែម ដោយសារទំពាំងទើបចាប់ផ្តើមផ្តល់ផលជាបណ្តើរៗ ។
– អ្នកប្រមូលទិញផលិតផលទំពាំងផ្អែម ក៏បានបង្ហាញពីតម្លៃដែលអាចលក់បានខណៈពេលនេះ ១គីឡូក្រាម ២០០០-៣០០០រៀល ដោយសាររដូវវស្សារសំបូរទំពាំងព្រៃ ហើយអាចឡើងដល់ ៦០០០-៧០០០រៀល ក្នុង១គីឡូក្រាម នៅរដូវប្រាំង។
– រៀបចំកិច្ចសន្យា៖
សមាជិកក្រុមធ្វើការប្រមូលផលលក់ជារួម ដល់ឈ្មួញប្រមូលទិញក្នុងស្រុក និងបានចុះធ្វើកិច្ចសន្យាលក់ផលិតផល ដល់អ្នកប្រមូលទិញ ក្នុងតម្លៃទីផ្សារបច្ចុប្បន្ន ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានណែនាំបច្ចេកទេសថែទាំឬស្សីទំពាំងផ្អែមបន្ថែម ដោយពូនដី និងដាក់ជីកំប៉ុស្ត ដីមមោកគ្របជុំវិញគល់ឬស្សី ដើម្បីទំពាំងដុះលូតលាស់បានផលល្អនាពេលខាងមុខ។