Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងការធ្វើតេស្តលើគុណភាពសុវត្ថិភាពបន្លែ ផ្លែឈើ ដើម្បីសុវត្ថិភាពអ្នកបរិភោគ ខេត្តកណ្តាល

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងការធ្វើតេស្តលើគុណភាពសុវត្ថិភាពបន្លែ ផ្លែឈើ ដើម្បីសុវត្ថិភាពអ្នកបរិភោគ ខេត្តកណ្តាល

 

កម្មវិធី ASPIRE ខេត្តកណ្តាល ៖

 

នាថ្ងៃព្រហស្បតិ៍ ទី៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព ស្ថិតក្នុងភូមិ ព្រែកសំរោង ក្រុងតាខ្មៅ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល ឆមាសទី១ និងជំរុញការងារសម្រាប់ឆមាសបន្ទាប់ ។ កិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំរបស់ លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្តកណ្ដាល, លោក ហ៊ សុផល អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE, លោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធានមជ្ឈមណ្ឌល ប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព រួមនឹងទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សារ និងមន្ត្រីជំនាញប្រចាំការនៅមណ្ឌលមជ្ឈមណ្ឌលបន្លែសុវត្ថិភាព ។

ជាលទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២២ រួមមាន៖

– មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព បានចុះអនុស្សារណៈយោគយល់គ្នា លើការលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងផ្លែឈើ ជាមួយក្រុមហ៊ុន ចំនួន ៥ ក្រុមហ៊ុន (Tropicam Food & Vegetable, Green Gold, Funan Farm, Pure Agri-Products, Green Fresh Market) ។

– បានធ្វើការបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់សម្ភារពិសោធន៍(Testing Kits) និងការវិភាគគុណភាពបន្លែ ផ្លែឈើ ដល់មន្ត្រីជំនាញមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៤ ខេត្ត នៃកម្មវិធី ASPIRE បានចំនួន ៣ វគ្គ មានអ្នកចូលរួម សរុប ៨៧នាក់ ស្រី ២៣នាក់ ។

– បានធ្វើតេស្ដ រកសារធាតុពុលបន្សល់ក្នុងបន្លែ និងផ្លែឈើជូនដល់ក្រុមហ៊ុនចំនួន៧ ស្មើនឹង ១២០សំណាក ដែលមានបរិមាណសរុប ចំនួន ៤១៤ គ.ក ។

– បានចែករំលែកបទពិសោធន៍ ដល់ក្រុមហ៊ុនប្រមូលទិញកសិផល អង្គការ សហគមន៍កសិកម្ម និងស្ថាបន័នានា ដែលមករៀនសូត្រ និងទទួលយកចំណេះដឹងអំពី ការធ្វើតេស្ដរកសារធាតុពុលបន្សល់ក្នុងបន្លែ និងផ្លែឈើ ។

បន្ថែមពីលើលទ្ធផលដែលទទួលបានខាងលើ លោកប្រធានមន្ទីរក៏បានស្នើដល់មន្ត្រីជំនាញ និងអ្នកពាក់ពន្ធ័ជួយជំរុញ និងតាមដានការអនុវត្តអនុស្សារណៈយោគយល់គ្នា ដែលបានចុះកន្លងមក ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព មួយវិញទៀតជំរុញ និងធ្វើការផ្សព្វផ្សាយបន្ថែមឱ្យបានទូលាយ ដល់ក្រុមហ៊ុនប្រមូលទិញបន្លែ សហគមន៍កសិកម្ម និងកសិករអ្នកផលិត ឱ្យមកទទួលយកសេវាធ្វើតេស្ត, លាងសម្អាត, និងវេចខ្ចប់ ព្រោះយើងមានអគារមណ្ឌលធំទូលាយ និងសេវាល្អសម្រាប់ផ្តល់ជូន ។

 

 

Leave a Reply

Your email address will not be published.