Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់បណ្តុំអាជីវកម្មមាន់ស្រែអូរក្រសារ ខេត្តកែប

វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់បណ្តុំអាជីវកម្មមាន់ស្រែអូរក្រសារ ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប ៖

 

នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាល និងទីប្រឹក្សា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់បណ្តុំអាជីវកម្មមាន់ស្រែអូរក្រសារ
ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានកសិករចូលរួម ១២នាក់(ស្រី៧នាក់) ៖

វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតលើប្រធានបទសំខាន់ៗ ដោះស្រាយបញ្ហាលើកឡើងក្នុងវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នាពេលកន្លងមកដូចខាងក្រោម ៖

១). ការសាងសង់ទ្រុង និងជ្រើសរើសពូជ

២). ផ្តល់បច្ចេកទេសក្នុងការចិញ្ចឹម

៣). រូបមន្តផ្សំចំណី

៤). ការជ្រើសរើសស៊ុតមាន់ មុនយកទៅភ្ញាស់

៥). វិធានការការពារជំងី និងព្យាបាល

៦). ប្រើប្រាស់វ៉ាក់សាំង និងថ្នាំទម្លាក់ព្រូន

៧). ជំរុញទីផ្សារ (P5)

៨). ការកត់ត្រាចំណូលចំណាយ

៩). ផែនការអាជីវកម្ម និងគំនិតសហគ្រិនភាព

១០). ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងបណ្តុំ

១១). ទស្សនកិច្ចសិក្សា (កែលម្អទ្រុង ប្រព័ន្ធដំណក់ទឹកមាន់ផឹក និងរបៀបប្រើប្រាស់ទូភ្ញាស់ ។

វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ ដើម្បីបង្កើតគំនិតកសិករឱ្យយល់ពីបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រើយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម តាមរយៈ អនុវត្តតាមបច្ចេកទេស ប្រើរូបមន្តផលិតចំណីផ្សំក្នុងស្រុក និងរកប្រភពចំណី តាមភោជនីយដ្ឋាន ប្រើចកអាសូឡា និងដាំដើមឆៃយ៉ា របៀបធ្វើទ្រុងកាត់បន្ថយកម្តៅ និងការពារទឹកភ្លៀងសាចចូល រៀបចំប្រព័ន្ធទឹក និងជីវៈសុវត្ថិភាព (Bio security) ជាពិសេសពង្រឹងលើគោលបំណងផលប្រយោជន៍រួម ការចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហារួមគ្នា ជាពិសេសការងារជាក្រុម ទិញរួម លក់រួម ប្រកាន់ភាពស្មោះត្រង់ ទទួលខុសត្រូវ និងបង្កើនភាពស្រលាញ់គ្នា សាមគ្គីគ្នា មានផែនការអាជីវកម្មច្បាស់លាស់ ទៅតាមតម្រូវការទីផ្សារ ព្រមរួមចំណែកជួយសហគមន៍ឱ្យមានរីកចម្រើនផងដែរ។

 

 

 

Leave a Reply

Your email address will not be published.