ត្រួតពិនិត្យវឌ្ឍនភាពបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន ២បណ្តុំ ដើម្បីពង្រឹងសមត្ថភាពដល់កសិករ ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង ៖
នាថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២២
កញ្ញាហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង បានដឹកនាំ ក្រុមការងារកម្មវិធី ASPIRE ខេត្ត បានបើកកិច្ចប្រជុំ ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងការពង្រឹងសមត្ថភាព ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន ២បណ្តុំ នៅភូមិថ្មរាប ឃុំបន្ទាយព្រាល និងភូមិព្រៃសំពៅ ឃុំប្រស្និបស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះបានរៀបចំឡើង ដោយមន្រ្តីការរិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត សហការជាមួយមន្រ្តីការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ ភ្នាក់ងារផ្សព្វផ្សាយឃុំ មានអ្នកចូលរួមសរុប ចំនួន 54នាក់ (ស្រ្តី38នាក់)។
កិច្ចប្រជុំបានពិភាក្សាអំពី ដំណើរការគ្រប់គ្រងផលិតកម្មផ្សារ ភ្ជាប់ទីផ្សារ និងរំលឹកឡើងវិញអំពី បច្ចេកទេសថ្មីៗលើការចិញ្ចឹមមាន់ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យ ការដាំដុះបន្លែ កសិករ ឈ្មោះ ឡាច ហឿង បណ្តុំអាជីវកម្មបន្លែ នៅភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុក រលារប្អៀរ ដាំសណ្តែកគួរ ដែលកំពុង ប្រមូលផល បណ្តើរៗ និងលក់បានតម្លៃ ១២០០រៀល/គក្រ។