Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់-បន្លែ ខេត្តបាត់ដំបង

ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់-បន្លែ ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង ៖

 

ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងមានសកម្មភាពដូចខាងក្រោម៖

១)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុកបាណន់ បានចុះពិនិត្យមើលបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ កសិករម្នាក់ឈ្មោះ ហ៊ូ សិត្ថា បានចិញ្ចឹមមាន់ចំនួន ៩00 ក្បាល ត្រៀមលក់ក្នុងរយៈពេល ២អាទិត្យទៀត។ គាត់បានចិញ្ចឹមមាន់រយៈពេល៣ខែហើយ ទម្ងន់មាន់ក្នុង១ក្បាល ១ គក្រ ទៅ១,២ គក្រ និងក្នុងតម្លៃកុងត្រា ១៦,000 រៀល/១គក្រជាមួយក្រុមហ៊ុន អូផ្លិស ។

២)-ភ្នាក់ងារផ្សព្វផ្សាយឃុំពាមឯក ស្រុកឯកភ្នំ ចុះពិនិត្យការដាំដុះបន្លែកសិករឈ្មោះ សុខ ប៊ុនធិន បណ្តុំបន្លែព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ដាំស្ពៃបូកគោក្រញ៉ាញ់ក្នុងផ្ទះសំណាញ់ធំ ប្រមូលផលបាន ២៤០គីឡូ លក់បានតម្លៃ៤000រៀល/គក្រ និងកសិករឈ្មោះ ហេម ណាត ដាំស្ពៃសក្រញ៉ាញ់ក្នុងផ្ទះសំណាញ់តូចប្រមូលផលបាន ៧0គីឡូ លក់បានតម្លៃ៣000រៀល/គក្រ។

៣)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំស្រុកកំរៀង បានចុះតាមដានកសិករបណ្ដុំអាជីវកម្មពពែ ចំនួន៤គ្រួសារ នៅឃុំកំរៀង ស្រុកកំរៀង និងបានចុះព្យាបាលពពែដល់កសិករឈ្មោះ ឈាង ថេម នៅភូមិស្វាយវែង ឃុំកំរៀងដែលពពែគាត់មានជំងឺ។

 

 

Leave a Reply

Your email address will not be published.