Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មត្រី និងស្រូវ នៃកម្មវិធី ASPIRE ខេត្តកែប

ពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មត្រី និងស្រូវ នៃកម្មវិធី ASPIRE ខេត្តកែប

កម្មវិធី ASPIRE ខេត្តកែប ៖

 

ថ្ងៃទី ១៦ខែមិថុនា ឆ្នាំ២០២២

១). ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចែកពូជស្រូវកណ្តាល “ផ្ការំដួល” ចំនួន៣០គីឡូក្រាម ដល់កសិករគំរូ (Lead Farmer) លោក លី ភោគ ជាសមាជិកបណ្តុំអាជីវកម្មស្រូវព្រៃតាកុយ ធ្វើស្រែផលិតពូជស្រូវក្រអូប ដែលរំពឹងទិន្នផល ៣.៥ តោន ទៅ ៥.៥ តោន ក្នុង១ហិចតា និង ១០៥០ ទៅ ១២០០គីឡូ លើផ្ទៃដី ៣០០ ម៉ែត្រការ៉េ ក្នុងការធ្វើការសាកល្បង ដើម្បីពិសោធន៍ពូជស្រូវកណ្តាល ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងអាចបង្កើតជាកន្លែងលក់ដូរពូជស្រូវសុទ្ធល្អ ស្របតាមតម្រូវការទីផ្សារដល់កសិករផ្សេងទៀត ជាប្រយោជន៍បង្កើនផលិតភាពកសិកម្ម និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។

២). ខណ្ឌរដ្ឌបាលជលផល តាមដានវឌ្ឍនភាពកសិករ សៃ ខុម សមាជិកបណ្តុំអាជីវកម្មត្រី ព្រៃតាកុយ ធ្វើស្រែ ២ដងក្នុង១រដូវ លើផ្ទៃដី ១.៥ ហ.ត។ សល់ពីទុកហូប គាត់បានផ្តល់ជាចំណីមាន់ ទា..។ ដោយខ្វះទឹកបញ្ជូលទឹកស្រែ គាត់បានជីកស្រះ ទំហំ១៥ម x២៥ម ជម្រៅ ៣ ម៉ែត្រ ។ បន្ទាប់មកគាត់មើលឃើញ តម្រូវការទីផ្សារខ្ពស់លើការចិញ្ចឹមត្រីទីឡាបព្យា គាត់ក៏សម្រេចចិត្តទិញកូនត្រី ចំនួន ៤គីឡូ អស់ទឹកប្រាក់១២ម៉ីនរៀល។ កម្មវិធី ASPIRE ក៏បានគាំទ្រផ្តល់ត្រីចម្រុះ ដាក់ចូលក្នុងស្រះដែរ។

បច្ចុប្បន្នគាត់បានចិញ្ចឹមត្រីបាន ៥ខែមកហើយ ព្រមទាំងចំណាយលើចំណីផ្សារ អស់ចំនួន ១.២០០.០០០រៀល ជាពិសេស គាត់ប្រើចំណីផ្សំពីត្រកួន និង កន្ទក់ បានធ្វើការណែនាំគាត់ប្រើចកអាសូឡា និង ប្លង់តុង Planton ជាចំណីត្រី កាត់បន្ថយថ្លៃដើម។ គាត់មានបំណងពង្រីកស្រះត្រីមួយទៀត និងបានធ្វើអាងចិញ្ចឹមចង្រឹតមួយទៀត ដោយឃើញអ្នកភូមិម្នាក់ ចិញ្ចឹមចង្រឹតបានជោគជ័យ ហើយលក់ទៅទីផ្សារ នៅភ្នំពេញ។

 

 

 

Leave a Reply

Your email address will not be published.