Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពង្រឹងសមត្ថភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងកង្កែប នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ពង្រឹងសមត្ថភាពសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងកង្កែប នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង

 

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច និងភ្នាក់ងារផ្សព្វផ្សាយឃុំ ទីប្រឹក្សា ASPIRE បានរៀបចំកិច្ចពង្រឹងសមត្ថភាព សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី និងកង្កែប នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ដែលមានសមាជិកចូលរួមចំនួន ៥០ នាក់ ស្រី១០ នាក់។

កិច្ចប្រជុំនេះ មានគោលបំណង ពង្រឹង ទៅលើការគ្រប់គ្រងបណ្តុំអាជីវកម្ម , ផ្តល់ បច្ចេកទេសបន្ថែម អំពីការចិញ្ចឹមត្រី និងកង្កែប, ការផលិត, ការទិញ-លក់រួមគ្នា ។

ជាលទ្ឋផលកសិករមានការយល់ដឹងច្រើនពីមុខរបរចិញ្ចឹមត្រីតាមស្រះអាចជួយកាត់បន្ថយការទៅធ្វើនេសាទខុសច្បាប់ និងបង្កើនរកប្រាក់ចំណូលក្នុងគ្រួសារបានមួយកំរិត ហើយកសិករនៅតែបន្តការចិញ្ចឹមត្រីចំនួន ៤០គ្រួសារ ដោយឡែក ១០គ្រួសារទៀត គឺចិញ្ចឹមកង្កែប ។ ចំពោះកសិកចិញ្ចឹម កង្កែប បច្ចុប្បន្ន គាត់ មាន មេ ៧០០ក្បាល និងបាកង្កែប ៥០០ក្បាល ផលិតកូនកង្កែប បានចំនួន ៣០.០០០ក្បាល ក្នុង ១ ក្បាល លក់ ៣០០រៀល ។

 

 

 

 

Leave a Reply

Your email address will not be published.