Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កសិដ្ឋានចិញ្ចឹមកង្កែបរបស់កសិករ ឡាច ហាន ដែលជាសមាជិកបណ្តុំនៃកម្មវិធី ASPIRE ខេត្តសៀមរាប

កសិដ្ឋានចិញ្ចឹមកង្កែបរបស់កសិករ ឡាច ហាន ដែលជាសមាជិកបណ្តុំនៃកម្មវិធី ASPIRE ខេត្តសៀមរាប

កម្មវិធី ASPIRE ស្រុកបាគង ខេត្តសៀមរាប ៖

 

កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២

លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងក្រុមការងារថ្នាក់ខេត្តព្រមទាំងក្រុមការងារសម្របសម្រួលកម្មវិធី ASPIRE ថ្នាក់ស្រុកប្រាសាទបាគង បានអមដំណើរគណៈប្រតិភូដឹកនាំដោយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកនៃកម្មវិធី ASPIRE ចុះពិនិត្យកសិដ្ឋានរបស់ កសិករ ឡាច ហាន ដែលកំពុងអនុវត្តកសិកម្ម ចិញ្ចឹមកង្កែប ដែលមានចំនួន ៥០អាង មានមេពូជ និងបាលពូជ ១,០០០ក្បាល នៅក្នុងកសិដ្ឋានរបស់គាត់ ដែលស្ថិតនៅភូមិ កន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ហើយកសិកររូបនេះ ក៏ជាកសិករក្នុងបណ្ដុំអាជីវកម្មវារីវប្បកម្មកន្ទ្រាំងមានជ័យ មានសមាជិកសរុប ៥០គ្រួសារ ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី ASPIRE នៅឆ្នាំ២០២១ ។

កសិករ ឡាច ហាន បានប្រាប់ក្រុមការងារឱ្យដឹងថា គាត់អាចផ្គត់ផ្គង់កង្កែបសាច់ បានរហូតទៅដល់បរិមាណ ១.០០០ ទៅ ១.៥០០ គីឡូក្រាម និងអាចផ្គត់ផ្គង់កូនកង្កែប បានរហូតទៅដល់ ២០.០០០ ទៅ ២៥.០០០ក្បាល ក្នុងមួយខែ និងសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ដោយតម្លៃកង្កែបសាច់ មួយគីឡូ ៨.០០០រៀល និងកូនកង្កែបតម្លៃ ២៥០រៀលក្នុង១ក្បាល។

 

 

 

Leave a Reply

Your email address will not be published.